ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សង្ឃឹមថាសមាជិការទើបតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តឲ្យបានជោគជ័យលក្ខន្តិកៈរបស់សមាគមនារី និងការងារស្នូលរបស់ក្រសួង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសង្ឃឹមយ៉ាងមុតមាំថា លោកជំទាវ និងសមាជិការដែលបានប្រកាសក្នុងថ្ងៃនេះ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំសមាជិកាទាំងអស់អនុវត្តឲ្យបានជោគជ័យធំធេងថែមទៀត នូវទិសដៅភារកិច្ចក៏ដូចជា លក្ខន្តិកៈរបស់សមាគមនារី និងការងារស្នូលរបស់ក្រសួងបរិស្ថាន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅសណ្ឋាការកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ដល់ ឯកឧត្តម អ៊ាង សុផល្លែត និងថ្នាក់ដឹកនាំគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំនិងសមាជិកាសមាគមនារីដែលសហការ សាមគ្គីគ្នាបំពេញភារកិច្ចមិនរួញរាចំពោះការលំបាក នឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ធំធេងគួរជាទី មោទនៈនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអបអរសាទរចំពោះលោកជំទាវ លោកជំទាវ ជា សុផាកន្នី ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា លោកជំទាវ និងសមាជិការដែលបានប្រកាសក្នុងថ្ងៃនេះ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំសមាជិកាទាំងអស់អនុវត្តឲ្យបានជោគជ័យធំធេងថែមទៀត នូវទិសដៅភារកិច្ចក៏ដូចជា លក្ខន្តិកៈរបស់សមាគមនារី និងការងារស្នូលរបស់ក្រសួងបរិស្ថាន និងជឿជាក់យ៉ាងមុតមាំថាឯកឧត្តម អ៊ាង សុផល្លែត និងបន្តជួយគាំទ្រដល់គណៈកម្មការសាខាសមាគមនារីក្រសួងបរិស្ថានឲ្យមានលទ្ធភាពបំពេញ ភារកិច្ចបានកាន់តែទូលំទូលាយថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងទៀតថា ៖ បច្ចុប្បន្ននេះ ដោយសារតែមានការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលវិស័យនេះបានដើរតួនាទីកាន់តែសំខាន់សម្រាប់ជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាដល់មនុស្សជុំវិញខ្លួន និងជុំវិញពិភពលោក និងបានជួយគាំទ្រដល់ការ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ប៉ុន្តែ នៅក្នុងបរិវត្តកម្មឌីជីថលនេះ មានមនុស្សជាច្រើន ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ដោយសារការលួងលោម និងចាញ់ល្បិចបោកប្រាស់ និងសមត្ថភាពនៃការយល់ដឹងបច្ចេកវិទ្យានៅទាប ខ្វះការវិភាគ និងការពិចារណា ឬ ខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជា ការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរជាដើម៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ