ព័ត៌មានជាតិ
រកអ្នកគ្រប់គ្រងមន្ទីរសុខាភិបាល ត្រូវយកអ្នកមានជំនាញសុខាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ក្នុងដំណាក់កាលនេះ បើទោះត្រូវការអ្នកគ្រប់គ្រងការងារវិស័យសុខាភិបាលថ្នាក់ខេត្ត ថ្នាក់ស្រុក ក៏ត្រូវយកអ្នកមានជំនាញសុខាភិបាលស្រាប់ ទៅធ្វើជាប្រធានមន្ទីរ ឬប្រធានការិយាល័យសុខាភិបាល។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដឹកនាំ គឺមានតួនាទីសំខាន់ ពិសេសក្នុងការពង្រឹងស្ថាប័ន ព្រោះមេដឹកនាំគឺជាអ្នកដាក់ស្ដង់ដា ជាអ្នកកំណត់ទិសដៅអនុវត្ត ជាអ្នកតម្រង់ទិស និងជាអ្នកលើកទឹកចិត្ត ជំរុញឱ្យអនុវត្ត។
សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា៖ “បើប្រធានមណ្ឌល អត់ដឹងស្ដង់ដាដែលត្រូវអនុវត្តយ៉ាងម៉េច និយាមយ៉ាងម៉េច ជំនាញអត់ច្បាស់ តើត្រូវធ្វើយ៉ាងម៉េច? ថ្ងៃមុន ឯកឧត្ដម ឈាង រ៉ា (រដ្ឋមន្ត្រីក្រសួងសុខាភិបាល) ថាមានគេចង់សួរថា តើរើសមន្ត្រី ប្រធានមន្ទីរសុខាភិបាល យកអ្នកជំនាញគ្រប់គ្រង បានអត់? ខ្ញុំថា ក្នុងដំណាក់កាលនេះ គួរយកអ្នកដែលស្គាល់ជំនាញ មានមូលដ្ឋានសុខាភិបាល”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា៖ “បើយកគាត់មានជំនាញគ្រប់គ្រង យកទៅគ្រប់គ្រងធ្វើគោលនយោបាយអនុវត្តសុខាភិបាលនៅខេត្ត ក្រែងលោលំបាក ព្រោះសុខាភិបាលត្រូវការជំនាញ។ មិនមែនគាត់ត្រូវចេះគ្រប់ជំនាញ តែយ៉ាងហោចណាស់ គាត់ត្រូវយល់កិច្ចការ ពិសេសបើអ្នកធ្លាប់ឆ្លងកាត់ [បទពិសោធន៍ការងារ] ពីក្រោមឡើងលើ ជាការណ៍ល្អ។ ហើយបើជ្រើសរើសប្រធានពេទ្យបង្អែកស្រុក មានជំនាញគ្រប់គ្រង ឬជំនាញវិស្វករ គឺចប់តែម្ដង គឺត្រូវ [រើសប្រធាន] ឱ្យចំជំនាញ។
គួរបញ្ជាក់ថា មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។ មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ ជំងឺសម្ពព រោគស្ត្រី ជំងឺវះឃាត់ ជំងឺរបេងជាដើម។ នៅឆ្នាំ១៩៩៧ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ។
មន្ទីរពេទ្យបង្អែកកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។ ជាក់ស្តែងនៅឆ្នាំ២០២១ នៅពេលដែលមានផ្ទុះជំងឺឆ្លងជាសកលកូវីត១៩ មន្ទីរពេទ្យនេះមានភារកិច្ច ចូលរួមយ៉ាងសកម្មក្នុងការព្យាបាលជំងឺកូវីត១៩។
មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។ មន្ទីរពេទ្យមានសមត្ថភាពបម្រើសេវាពិគ្រោះជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ។ មន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»