ព័ត៌មានអន្ដរជាតិ
ថៃ ចេញច្បាប់តឹងអំឡុងបុណ្យសង្ក្រាន្ត អ្នកលក់ស្រាឲ្យមនុស្សអាយុក្រោម២០ឆ្នាំផឹក ក៏អាចមានទោស
ស្របពេលថ្ងៃចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់, ប្រទេសថៃ បានចេញច្បាប់តឹងរ៉ឹង ដាក់ឲ្យអនុវត្តដើម្បីធានាថា កន្លែងលេងទឹកទូទាំងប្រទេស ត្រូវតែគ្មានគ្រឿងស្រវឹងដាច់ខាត ក្នុងអំឡុងពិធីបុណ្យសង្ក្រាន្ត ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា អ្នកបើកបរយានយន្តអាយុក្រោម២០ឆ្នាំ ដែលចាប់បានថាបើកបរក្រោមឥទ្ធិពលមានកម្រិតជាតិអាល់កុលក្នុងឈាមលើសពី២០មិល្លីក្រាម គឺនឹងត្រូវប្រឈមការស៊ើបអង្កេតដើម្បីរកមុខហាងដែលលក់ស្រាឲ្យពួកគេផឹក ហើយអ្នកលក់ក៏អាចទទួលទោសដែរ។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៣ខែមីនា, គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ និយាយថា បម្រាមទាំងស្រុងលើគ្រឿងស្រវឹង នឹងត្រូវអនុវត្តនៅគ្រប់កន្លែងរៀបចំពិធីបុណ្យសង្ក្រាន្ត សម្រាប់រយៈពេលពិធីបុណ្យនេះទាំងមូល។
ការហាមប្រាមគ្រឿងស្រវឹង នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយមានការយកចិត្តទុកដាក់ជាពិសេសដើម្បីធានាថា អនីតិជនមិនអាចផឹកគ្រឿងស្រវឹងបានទេ ហើយការលក់នៅកន្លែងផ្សេងទៀត ក៏នឹងមិនអនុញ្ញាតផងដែរក្រោយផុតម៉ោងកំណត់។
វិធានការនេះ ត្រូវបានគេមើលឃើញថា មានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះករណីភាគច្រើនគឺបណ្តាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង ហើយម្យ៉ាងវិញទៀត អភិបាលខេត្តនិងអាជ្ញាធរមូលដ្ឋានទាំងឡាយ ត្រូវកំណត់តំបន់គ្មានគ្រឿងស្រវឹងសម្រាប់ពិធីបុណ្យសង្ក្រាន្ត ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
យោងតាមទិន្នន័យឆ្នាំមុន, ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ខែមេសា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសសរុប៤៣៤០នាក់ ក្នុងនោះមានអ្នកស្លាប់និងរបួស៥០២នាក់ គឺជាមនុស្សអាយុក្រោម២០ឆ្នាំ។
លើសពីនេះ វិធានការបង្ការ នឹងត្រូវបានពង្រឹងក្នុងសហគមន៍មូលដ្ឋាន ដើម្បីបង្ការគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង ហើយប៉ុស្តិ៍ត្រួតពិនិត្យ ក៏នឹងត្រូវដាក់បន្ថែមផងដែរ ខណៈអ្នកបើកបររថយន្តនិងម៉ូតូ ដែលជាប់ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវទទួលការធ្វើតេស្តឈាម ឬដង្ហើម។
សូមបញ្ជាក់ថា ថ្ងៃឈប់សម្រាកផ្លូវការនៃពិធីបុណ្យសង្ក្រាន្តថៃ គឺចាប់ពីថ្ងៃទី១៣ដល់១៧ខែមេសា ប៉ុន្តែពិធីបុណ្យសង្ក្រាន្តពិភពលោក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់២១ខែមេសា ដើម្បីជំរុញកំណើនទេសចរណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ចុះថ្លៃសំបុត្រយន្តហោះ២០% អំឡុងពិធីបុណ្យសង្ក្រាន្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល