Connect with us

ព័ត៌មានជាតិ

អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម អំឡុងពេល​អន្តរ​កាល​ និង​អនុញ្ញាត​ឲ្យបុរេទូទាត់បា្រក់មុន រយៈពេល​០៦​ខែ​

បានផុស

នៅ

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​អនុវត្ត ក្នុងអំឡុងពេល​អន្តរ​កាល សម្រាប់​ឆ្នាំ​២០២១​នេះ និង​អនុញ្ញាត​ឲ្យ​បុ​រេ​ទូទាត់ (​បង់​ប្រាក់​ទុកជាមុន Pre-payment) ត្រឹម​រយៈពេល ០៦ ខែ ដោយ​ចាប់ពី​ខែមករា ឆ្នាំ​២០២១ រហូតដល់​ខែមិថុនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង ស្តីពី​ការអនុវត្ត​អត្រា​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដំណាក់កាល​អន្តរកាល និង​យន្តការ​បុ​រេ​ទូទាត់ សម្រាប់​ឆ្នាំ​២០២១ ដែល​សារព័ត៌មាន​យើង​ទទួល​បាន នា​ព្រឹក​ថ្ងៃ​ទី​១៩​កុម្ភៈ​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា ៖ យោង​លិខិត​លេខ ៤៩៥ សហវ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័ន​ឯកជនទាំងអស់​ជ្រាប​ថា សម្រាប់​ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​អនុវត្ត ក្នុងអំឡុងពេល​អន្តរ​កាល​នេះ និង​អនុញ្ញាតឲ្យ​បុ​រេ​ទូទាត់ (​បង់ប្រាក់​ទុកជាមុន Pre-payment) ត្រឹម​រយៈពេល ០៦ ខែ ចាប់ពី​ខែ​មករា ឆ្នាំ​២០២១ រហូតដល់​ខែមិថុនា ឆ្នាំ​២០២១​។

​ចំពោះ​នីតិវិធី​នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សំគាល់ អតិថិជន ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរសព្ទដៃ​) ឬ​បញ្ជា​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក​.​អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា EMONEY, TrueMONEY, លី​ហួរ​វេរ​លុយ និង​PIPay​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ផ្លូវ​ជាតិ​លេខ​ពីរ ធ្វើ​យឺត​រដ្ឋមន្រ្តី​ចុះ​ផ្ទាល់​ឲ្យ​បន្ថែម​គ្រឿង​ចក្រ និង​ឧស្សាហ៍​​ស្រោចទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ១២ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយប្រព្រឹត្តទង្វើមិនគប្បីក្នុងតំបន់អង្គរ បុរសជនជាតិកូរ៉េ បានចេញសុំទោស និងលែងធ្វើជាអ្នកបកប្រែ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

Sokha Hotels

ព័ត៌មានពេញនិយម