ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ ភាគរយប្រជាជនខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនតិចទេ បើប្រៀបធៀបការព្យាបាលក្នុងស្រុក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរ ទៅព្យាបាលជំងឺនៅក្រៅប្រទេស បើគិតជាភាគរយនៃចំនួនប្រជាជន គឺមានចំនួនតិចនោះទេ បើប្រៀបធៀបនឹងការព្យាបាលនៅក្នុងស្រុក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះ។
ឆ្លើយតបនឹងការមតិលើកឡើងថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល តែប្រជាជនទៅព្យាបាលជំងឺនៅក្រៅប្រទេសច្រើននោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា ភាគរយដែលប្រជាជនខ្មែរទៅព្យាបាលនៅក្រៅប្រទេស គឺមានចំនួនតិចនោះទេ តែការព្យាបាលនៅក្នុងស្រុកមានចំនួនច្រើន។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងបានអ្នកខ្លះ គេចេះតែសួរថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរទៅព្យាបាលនៅក្រៅច្រើនម្លេះ ខ្ញុំថា ទៅព្យាបាលនៅក្រៅបើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើងព្យាបាលមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះប្រជាជនខ្មែរដែលមានលទ្ធភាពទៅព្យាបាលជំងឺនៅក្រៅប្រទេស គឺមិនមានអ្វីចម្លែកនោះទេ ដោយសម្ដេចលើកឧទាហរណ៍ថា ប្រជាជនកាណាដាខ្លះ ទៅព្យាបាលជំងឺនៅអាមេរិក ហើយប្រជាជនអាមេរិក និងជប៉ុនខ្លះ ក៏ទៅព្យាបាលជំងឺមួយចំនួននៅក្រៅប្រទេស ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ