Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ វៀតណាម ក៏ប៉ះអាកាសធាតុក្ដៅហួតហែង

បានផុស

នៅ

តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងទ្រាំទ្រនឹងរលកកម្ដៅដ៏ក្ដៅឆួលបំផុតសម្រាប់ឆ្នាំនេះ ដោយសារតែលំនាំអាកាសធាតុប្លែកខុសពីធម្មតា ពោលសីតុណ្ហភាពឡើងដល់ ៣៨.៥ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Dinh Quyet ប្រធានមជ្ឈមណ្ឌលឧតុនិយមប្រចាំតំបន់ភាគខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា រកលកកម្ដៅនេះអូសពេលតាំងតែពីខែមុនមកម្ល៉េះ ដោយសារតែឥទ្ធិពលនៃបាតុភូត El Nino ខណៈនៅខេត្ត Binh Phuoc បានកត់ត្រាសីតុណ្ហភាព ៣៨.៥ អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន ចាប់តាំងពីដើមឆ្នាំមក ហើយរយៈពេលក្តៅស្ងួតហួងហែងនៅឆ្នាំនេះនឹងយូរជាងឆ្នាំមុនៗ ដូច្នេះ​រដូវវស្សា​អាច​នឹង​មក​ដល់​ប្រហែល​ពាក់កណ្តាល​ខែឧសភា​ឯណោះ ។

មជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា ទោះយ៉ាងណា រលកកម្ដៅនឹងធ្លាក់ចុះអន់ថយវិញនៅចុងខែមីនា និងខែមេសា ខណៈនៅថ្ងៃពុធ ទី១៣ ខែមីនានេះ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់នឹងមានប្រហែល ៣៦ ដល់ ៣៨ អង្សាសេ ខណៈទីក្រុងហូជីមិញអាចនឹងមានសីតុណ្ហភាពលើសពី ៣៨ អង្សាសេ ហើយតំបន់ភាគខាងត្បូងមួយចំនួននឹងកត់ត្រាសីតុណ្ហភាពលើសពី ៣៩ អង្សាសេ ។

ទន្ទឹមនោះ បាតុភូត El Nino ក៏បង្កភាពរាំងស្ងួតផងដែរ ដែលបណ្តាលឲ្យមានទឹកហូរចូលទៅកាន់ទន្លេមេគង្គតិចតួចប៉ុណ្ណោះ ខណៈអាកាសធាតុកាន់តែក្ដៅ ទឹកប្រៃនឹងហូរជ្រៀតចូលទន្លេកាន់តែច្រើនដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់ ស្របពេលដែលទន្លេជាច្រើននៅទីក្រុងហូជីមិញ ជាពិសេសទន្លេសៃហ្គន កំពុងមានទឹកប្រៃហូរចូល ។

ចំណែកវិទ្យាស្ថានវិទ្យាសាស្ត្រឧតុនិយម និងបម្រែបម្រួលអាកាសធាតុ ចំណុះក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក៏បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមអាចនឹងទទួលរងសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រាក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខ ជាមួយនឹងភ្លៀងធ្លាក់តិចជាងឆ្នាំមុនៗ ជាពិសេសនៅតំបន់ប៉ែកខាងត្បូងប្រទេសតែម្ដង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សេវាជួលរថយន្តនៅ វៀតណាម ត្រូវប៉ាន់ខ្លាំង ក្រោយចប់ចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់មហាវិថីសហព័ន្ធរុស្ស៊ី​ជាប់​របង​ព្រលានពោធិ៍ចិនតុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាយ​ សំអាល់ ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដល់​ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ១ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម