Connect with us

ព័ត៌មានជាតិ

​ម្ចាស់ភាគហ៊ុនធនាគារ ABA ច្រានចោល​ការចុះផ្សាយសារព័ត៌មានបរទេសថាចង់លក់ ABA

បានផុស

នៅ

ធនាគារជាតិកាណាដា (NBC) ដែលជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ បានប្រកាសច្រានចោល​ការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និង Reuters ដែលថា ធនាគារជាតិកាណាដាមានបំណងចង់លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ ABA ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដីថ្លែងការណ៍របស់ធនាគារជាតិកាណាដា ចេញផ្សាយនៅថ្ងៃទី ១២ ខែមីនា អះអាងថា ខ្លួនពុំមានទំនាក់ទំនងនៅក្នុងដំណើរការ ឬការចរចាណាមួយ​ក្នុងការលក់ធនាគារ ABA នោះទេ។ ហើយថា ធនាគារ​ ABA បានផ្ដល់កំណើន និងប្រាក់ចំណេញច្រើនសម្រាប់ធនាគារកាណាដា។​

​គិតត្រឹមចុងខែតុលាឆ្នាំ ២០២៣ ​ធនាគារ ABA រកប្រាក់ចំណូលបានប្រមាណ ៥៣៨ លានដុល្លារ​អាមេរិក និងប្រាក់ចំណេញប្រមាណ ២៥៤ លានដុល្លារអាមេរិក។

ធនាគារជាតិកាណាដាបានវិនិយោគលើកដំបូងនៅក្នុងធនាគារ ABA នៅឆ្នាំ២០១៤ តាមរយៈ​ការទិញ​យកភាគហ៊ុន ១០% ហើយបានបង្កើនភាគហ៊ុនរបស់ខ្លួន និងគ្រប់គ្រប់គ្រង​ធនាគារ ABA ទាំងស្រុងនៅក្នុងឆ្នាំ២០១៩៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម