ព័ត៌មានជាតិ
គម្រោងផ្លូវ-ស្ពាន សំខាន់ៗចំនួន ១២ ស្ថិតនៅក្នុងគោលដៅជំរុញឈានបើកការដ្ឋានសាងសង់
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តី ខិតខំពន្លឿននីតិវិធីក្នុងការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗចំនួន ១២ គម្រោង ដែលជាឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានលើកពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សំខាន់ៗទាំង ១២ ដែលជាគម្រោងយុទ្ធសាស្រ្តក្នុងការជំរុញនីតិវិធី ធ្វើយ៉ាងណាអាចឈានទៅចុះកិច្ចព្រមព្រៀងបើកការដ្ឋានសាងសង់នាពេលខាងមុខក្នុងនោះរួមមាន៖
-ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ
-កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)
-ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ)
-កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម)
-ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដាំ)
-ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)
-កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគៀល) (រង់ចាំជំនួយឥតសំណង)
-ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម- ពាមរក៍)
-ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក)
-ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ
-ជំរុញកិច្ចសហការរវាងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ រួមទាំងភាគីពាក់ព័ន្ធលើការសិក្សាលម្អិតដើម្បីឈានទៅការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុង ប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន
-ជម្រុញពិនិត្យ និងកំណត់អាទិភាពឡើងវិញទៅតាមផែនការសកម្មភាព របស់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើត (ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ផែនការ ៥ឆ្នាំរំកិល ២០២៤-២០២៨)
ក្នុងចំណោមគម្រោងសំខាន់ៗ ដែលលោក ស៊ុន ចាន់ថុល ស្នើឲ្យខិតខំពន្លឿននីតិវិធីទាំង ១២ គម្រោង លោក ស៊ុន ចាន់ថុល បានលើកយកគម្រោងអាទិភាពទី១ ដែលលោកផ្តល់អនុសាសន៍ដល់ក្រសួងសាធារណការនិងដឹកជញ្ជូនខិតខំសម្រេចឲ្យបាននៅក្នុងឆ្នាំ២០២៤ គឺគម្រោងសាងសង់ផ្លូវជាតិ ៥០C ដែលប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន មានប្រវែងប្រមាណ ៥៨ គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដោយត្រូវចរចាតម្លៃជាមួយមិត្តចិនដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៨ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ