Connect with us

KPT+

ភ្ញៀវទេសចរចង់ជិះទូកនៅស្ទឹងសៀមរាប ប៉ុន្តែទូកមានតែក្នុងឱកាសពិធីបុណ្យធំ

បានផុស

នៅ

ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានសំណូមពរទៅ អាជ្ញាធរពាក់ព័ន្ធ ខេត្តសៀមរាប ឱ្យជួយរៀបចំទូកតូចៗសម្រាប់ភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ខណៈពួកគាត់លើកឡើងថា ក្រៅតែពិធីបុណ្យទានធំដូចជាបុណ្យចូលឆ្នាំ សង្ក្រាន្តអង្គរ បុណ្យអុំទូកជាដើមនោះ គេមិនឃើញមានទូកសម្រាប់ជួលឱ្យភ្ញៀវទេសចរជិះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះថា ចំពោះការរៀបចំដាក់ទូកតូចៗឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ខាងមន្ទីរក៏គិតឃើញបែបនេះដែរ។ ប៉ុន្តែនៅមាត់ស្ទឹងសៀមរាបបច្ចុប្បន្នមិនសូវមានទឹកប៉ុន្មានទេនារដូវនេះ។ ព្រោះបើចង់បានទឹកមកអុំទូកលេង គឺត្រូវស្នើទៅអាជ្ញាធរជាអប្សរា ឱ្យបើកទ្វារទឹក ទើបបាន។

មន្ត្រីដដែលបន្តថា ចំពោះទូកដែលភ្ញៀវធ្លាប់ជិះលេងកម្សាន្តពេលពិធីបុណ្យអុំទូកនោះ ត្រូវបានអាជ្ញាធរខេត្តដឹកយកទៅរក្សាទុក ព្រោះខ្លាចខូចខាត។ មន្ត្រីដដែលបន្ថែមថា ការសំណូមពររបស់ពលរដ្ឋលើបញ្ហានេះ គឺជារឿងល្អដែរ ហើយមន្ទីរនឹងនាំសំណូមពរនេះទៅថ្នាក់ដឹកនាំដើម្បីសម្រេច។

ចំណែក មន្ត្រីសាលាក្រុងសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរខេត្តសៀមរាប កំពុងគិតគូររៀបចំឱ្យមានការជិះទូកលេងកម្សាន្តឡើងវិញ។ លោកបន្តថា ប្រសិនបើពលរដ្ឋ និងភ្ញៀវទេសចរណ៍ចង់ជិះទូកលេងកម្សាន្ត អាចទាក់ទងទៅខាង ស.ស.យ.ក ដើម្បីបានព័ត៌មានលម្អិតបន្ថែម។ 

ពលរដ្ឋមានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តសៀមរាប នឹងគិតគូររៀបចំទូកតូចៗសម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ហើយក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តសៀមរាប ច្រើនកុះករផងដែរ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៩ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៥ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម