ព័ត៌មានអន្ដរជាតិ
មុនស្លាប់ អ្នកនិពន្ធចិនដ៏ល្បីម្នាក់ ផ្ដាំចុងក្រោយថា កុំរវល់ធ្វើការរហូតភ្លេចថែសុខភាព
Xia Shu អ្នកនិពន្ធមនោសញ្ចេតនាដ៏ល្បីល្បាញរបស់ចិន អ្នកបង្កើតស្នាដៃជាច្រើនដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏កក់ក្តៅនៃក្តីស្រលាញ់ ដូចជា ‘I Won’t Love You’ និង ‘The Lenz’s Law’ បានទទួលមរណភាពហើយ បន្ទាប់ពីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កម្ររយៈពេល ៣ ឆ្នាំ។
កាលពីថ្ងៃទី១២ខែមីនា ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ប្រទេសចិន រាយការណ៍អំពីការបាត់បង់ដ៏ធំនៃឧស្សាហកម្ម Dragon Squid ។ នៅពេលដែលអ្នកនិពន្ធស្រីម្នាក់ត្រូវបានអ្នកអានជាច្រើនចូលចិត្ត ចាកចេញគ្មានថ្ងៃវិលត្រឡប់មកវិញ។
Xia Chu ចាប់ផ្ដើមមានអារម្មណ៍ឈឺដោយមានគ្រុនក្តៅខ្លាំងរយៈពេលជាច្រើនថ្ងៃ ដែលនាងគិតថាជាជំងឺផ្តាសាយធម្មតា ប៉ុន្តែពីរឆ្នាំក្រោយមក នាងត្រូវបានគេរកឃើញថាមានជំងឺ syringomyelia នៅក្នុងប្រឡាយឆ្អឹងខ្នង នេះគឺជាជំងឺសរសៃប្រសាទដែលបណ្តាលឲ្យឈឺក្បាល ឈឺរាងកាយ និងបាត់បង់អារម្មណ៍។ បច្ចុប្បន្ននេះមិនមានថ្នាំព្យាបាលទេ ខណៈដែលវេជ្ជបណ្ឌិតអាចព្យាបាលត្រឹមតែរោគសញ្ញាប៉ុណ្ណោះ។
ថ្វីបើមានជំងឺប្រចាំកាយយ៉ាងណាក្ដី ប៉ុន្តែអ្នកនិពន្ធជនជាតិចិនរូបនេះបានចែករំលែកការតស៊ូរបស់នាងជាមួយនឹងជំងឺដ៏កម្រនេះតាមរយៈការកត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ នៅលើវេទិកា Weibo របស់ចិន នាងបាននិយាយថា ជំងឺរបស់នាងនឹងកាន់តែធ្ងន់ធ្ងររាល់ពេលនាងញ៉ាំអាហារ ហើយនៅពេលដែលមិនអាចញ៉ាំបាននោះហើយវានឹងកាត់បន្ថយទំងន់រាងកាយរហូតដល់ ២០ គីឡូក្រាម ក្នុងរយៈពេលមួយខែ។
ក្នុងនោះនាងនាងថែមទាំងសរសេរបន្ថែមទៀតថា “ថ្ងៃខ្លះខ្ញុំក្អួតយ៉ាងហោចណាស់ ១៥ដង ខ្ញុំភ័យខ្លាចក្នុងការញ៉ាំ។ ប៉ុន្តែត្រូវតែបង្ខំញ៉ាំអាហារទាំងនោះ។ អ្វីដែលភ្ញាក់ផ្អើល មានតែ ៣០ករណីនៃជំងឺនេះនៅទូទាំងពិភពលោក! សរសៃប្រសាទរបស់ខ្ញុំមិនអាចជាសះស្បើយបានទេ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំមិនមានបញ្ហាសរីរាង្គទេ។
ជាអកុសល Xia Chu ត្រូវឆ្លងកាត់ការព្យាបាលក្រពះពោះវៀនអស់រយៈពេល ២ ឆ្នាំដែលមិនមានប្រសិទ្ធភាព។ រហូតដល់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវត្រូវបានរកឃើញ រាងកាយរបស់ Xia Chu ខ្សោយពេកក្នុងការវះកាត់។ ដូច្នេះហើយ នាងត្រូវទទួលការព្យាបាលសម្រាប់រោគសញ្ញារបស់នាងតែប៉ុណ្ណោះ។ នៅពេលនោះ អ្នកគាំទ្រមានសុទិដ្ឋិនិយម ហើយរំពឹងថា នាងនឹងជាសះស្បើយយ៉ាងឆាប់រហ័ស។ តាមរយៈការសរសេរសារលើកទឹកចិត្តឲ្យរូបនាងមានសុខភាពល្អ ហើយយកចិត្តទុកដាក់លើចំណីអាហារគឺជារឿងសំខាន់បំផុត។ អ្នកគាំទ្រកំពុងរង់ចាំការត្រឡប់មកវិញរបស់នាង។
ទោះយ៉ាងណាក៏ដោយ អ្នកនិពន្ធស្រីរូបនេះនៅតែមិនអាចយកឈ្នះលើជំងឺដ៏កម្រនេះបានដដែល។ ទីបំផុតម្ដាយរបស់នាងបានប្រាប់ដំណឹងនៃមរណភាពរបស់នាងនៅលើបណ្ដាញសង្គមថា Xia Chu បានទទួលមរណភាពដោយសន្តិភាពហើយ។ គាត់បានបញ្ចាក់ក្នុងសារនោះថា “កូនស្រីរបស់ខ្ញុំបានខិតខំប្រឹងប្រែង និងរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះអស់រយៈពេល ៣ ឆ្នាំមកហើយ។ នាងត្រូវតស៊ូនឹងទុក្ខលំបាកជាច្រើន សូមកុំឲ្យមានការឈឺចាប់នៅស្ថានសួគ៌”។
យ៉ាងណាមិញមុនពេល Xia Chu ស្លាប់ នាងបានបន្សល់នូវបណ្ដាំចុងក្រោយនៅក្នុងខែតុលា កាលឆ្នាំ ២០២៣ ថា “កុំធ្វើដូចខ្ញុំ! បរិភោគអាហារពេញលេញចំនួនបីពេល គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបានច្រើន ហើយកុំឧស្សាហ៍ព្យាយាមធ្វើការងាររហូតភ្លេចថែរក្សាសុខភាព។ ខ្ញុំនៅតែចង់រស់នៅ ខ្ញុំចង់រស់នៅក្នុងជីវិតដែលមានសុខភាពល្អ” ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងហុងកុង Steven Cheung សុំលុយតាមអ៊ីនធឺណិតមកចិញ្ចឹមកូន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)