កីឡា
កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់ក្រៅប្រទេសបានប្រាក់ឧបត្ថម្ភច្រើន
កីឡាករគុនខ្មែរ៤រូបដែលបានឈ្នះខ្សែក្រវាត់ពីការប្រកួតក្រៅប្រទេសនៅតំបន់អាស៊ីទទួលបានគាំទ្រសាទរ និងឧបត្ថម្ភថវិកាលើកទឹកចិត្តយ៉ាងច្រើន។ មឿន សុខហ៊ុច, ធឿន ធារ៉ា និង ព្រំ សំណាង ឈ្នះខ្សែក្រវាត់នៅប្រទេសថៃ និងថ្មីបំផុត ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់នៅទីក្រុងហុងកុង។ ការលើកឡើងនេះសំដៅដល់ការប្រកួតគុនខ្មែរនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈការប្រកួតគុនខ្មែរនៅក្នុងប្រទេសមួយចំនួនទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងនៅក្រៅប្រទេថែមទៀត។
មឿន សុខហ៊ុច
មឿន សុខហ៊ុច បានឈ្នះខ្សែក្រវាត់ប្រាក់នៅកម្មវិធី Max Mauy Thai កាលពីខែសីហា ឆ្នាំ២០១៦ ដោយទទួលបានប្រាក់រង្វាន់២សែនបាត បន្ទាប់ពីបានផ្តួលកីឡាករតួកគី Umat Norgaz ទឹកទី១ ក្នុងជុំទី១ និងឈ្នះពិន្ទុកីឡាករស៊ុយអែត Sammon Decker វគ្គផ្តាច់ព្រ័ត្រ។
នៅពេលនោះ មឿន សុខហ៊ុច ទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំង។ ក្រៅពីប្រាក់រង្វាន់២សែនបាតរបស់កម្មវិធី រូបគេទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសប្បុរសជនក្នុងស្រុកច្រើនគួរសមដែលអាចចាត់ទុកជាសកម្មភាពទទួលបានការឧបត្ថម្ភគាំទ្រខ្លាំងមុនគេ។ ជាក់ស្តែង ឧកញ៉ា ស្រី ចាន់ថន បានឧបត្ថម្ភ៤លានរៀល។
លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ១០០ដុល្លារ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន១០០ដុល្លារលោក វ៉ា ស៊ិនភារម្យ១០០ដុល្លារ លោក យុទ្ធ ភូថង១០ដុល្លារ លោក ហ៊ូ គីមសៀង១០០ដុល្លារ ក្រុមហ៊ុនលីប្រា១លានរៀល ព្រមទាំងសប្បុរសជនជាច្រើនទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ឧកញ៉ា ស្រី ចាន់ថន ក្រៅពីឧបត្ថម្ភជាប្រាក់ គឺជួបជុំអាហារ និងរាប់អានជាបងប្អូនធម៌ទៀតផង។
ធឿន ធារ៉ា
កាលពីខែធ្នូ ចុងឆ្នាំ២០២២ ជម្រុះជុំទី១ ធឿន ធារ៉ា បានផ្តួលកីឡាករអាមេនី-រុស្ស៊ី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបតារាថៃហ្វៃ សៃយោគ និងបានផ្តួលក្នុងទឹកទី១ទៀតដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃជាលើកដំបូងសម្រាប់កម្ពុជា។
ក្នុងនាមជាកីឡាករគុនខ្មែរទី១ឈ្នះខ្សែក្រវាត់នៅសង្វៀន Thai Fight ធឿន ធារ៉ា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ រូបគេទទួលបានប្រាក់រង្វាន់ជាង៤សែនបាត (ជាង១ម៉ឺនដុល្លារ) និងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តជាបន្តបន្ទាប់ទៀតនៅប្រទេសកម្ពុជា ដូចជាលោកស្រី ទ្រី ដាណា ២ពាន់ដុល្លារអាមេរិក ក្រុមហ៊ុនខេអិនអិន១០លានរៀល ឧកញ៉ា ភូ ចាន់ដារិទ្ធ២លានរៀល លោកស្រី មិថុនា ភូថង៤លានរៀល ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។
ប្រាក់ឧបត្ថម្ភនេះនៅតិចជាប្រាក់ដែលរូបគេទទួលបានក្នុងពេលឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ដែលទទួលបានរថយន្ត១គ្រឿង។
ព្រំ សំណាង
កីឡាករគុនខ្មែរ ព្រំ សំណាង ឈ្នះខ្សែក្រវាត់នៅសង្វៀន Thai Fight បន្ទាប់ពីផ្តួលកីឡាករអង់គ្លេស Thomas Carpetter ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈជង្គង់ពិឃាតកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ រូបគេជាកីឡាករគុនខ្មែរទី២ឈ្នះខ្សែក្រវាត់ Thai Fight និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើន។
ប្រាក់ឧបត្ថម្ភខ្ទង់ម៉ឺនដុល្លារដែល ព្រំ សំណាងទទួលបានដូចជា TJ Auto Work’s ចំនួន ២លានរៀល, Lak Oun ១,២លានរៀល, Habb Habb ១,២លានរៀល, លោកស្រី Dana Orm ២៥០០ដុល្លារ, លោក ប្រាក់ សម្បត្តិ ៥០០ដុល្លារ, លោក ហង្ស វិចិត្រ ១០០០ដុល្លារ, លោក ប្រុស ជាតិ ឧបត្ថម្ភដី១ឡូតិ៍ ក្រុមហ៊ុនជួសជុលទូរសព្ទមួយ១លានរៀល, ឧកញ៉ា ស្រី ចាន់ថន ១០លានរៀល លោកស្រី ទ្រី ដាណា ២ពាន់ដុល្លារ, Chea Tong Hour ២លានរៀល, Thung Koemhuon ៥០០ដុល្លារ, ហាងលក់ម៉ូតូមួយ ៥០០ដុល្លារ និងសប្បុរសជនមួយចំនួនទៀត។
ទោះបីជាយ៉ាងណា ប្រាក់ឧបត្ថម្ភខ្ទង់ម៉ឺនដុល្លារនេះនៅតិចជាងការឧបត្ថម្ភនៅពេល ព្រំ សំណាង ប្រកួតជាមួយកីឡាករ Dave Leduc។
ឈឿង ល្វៃ
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានក្លាយជាជាកីឡាករគុនខ្មែរទី១ឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុង បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ២០លានរៀល។ អ្នកឧកញ៉ា លាង ម៉េង ចំនួន១០លានរៀល, ឧកញ៉ា ស្រី ចាន់ថន ចំនួន៤លានរៀល, លោកស្រី ទ្រី ដាណា ចំនួន៤លានរៀល និងលោក សឿ វណ្ណៈ ចំនួន៣លានរៀល។ ចំនួនជាក់លាក់ខាងលើនេះគឺមានចំនួន៤១លានរៀល ហើយនឹងមានសប្បុរសជនផ្សេងៗដែលចូលរួមចំណែកលើកទឹកចិត្តដល់កីឡាករមកពីខេត្តកំពង់ធំ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា