Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងលែងកាន់តំណែង ២ ក្នុងពេលតែមួយ

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងដកខ្លួនចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចោលមួយ ដើម្បីបន្ថូរស្ថានការណ៍តានតឹងជាមួយធនាគារកណ្ដាលថៃ (BoT) ជុំវិញគោលនយោបាយរូបិយវត្ថុ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នាថ្ងៃទី១៣ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ កាសែតថៃ Krungthep Turakij ក៏បានរាយការណ៍ផងដែរថា អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះអាចនឹងតែងតាំងលោក Pichai Chunhavajira ជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ដោយសារតែលោក Pichai ដែលលើកឡើងឲ្យកាន់ការជាប្រធានផ្សារហ៊ុនថៃកាលពីខែមុន គឺជាមនុស្សដ៏គួរឲ្យទុកចិត្ត និងស្និទ្ធជាមួយលោក សេដ្ឋា បំផុត ម្យ៉ាងលោក Pichai ក៏មានសមត្ថភាពអនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងករណីបន្ទាន់ផងដែរ ។

ស្របពេលជាមួយគ្នានេះ ការរើសយកលោក Pichai ដែលជាអ្នកចាស់ទុំខាងទីផ្សារមូលធន ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី អាចជួយសម្រាលបន្ទុករវាងរដ្ឋបាលរបស់លោក សេដ្ឋា និងធនាគារកណ្តាលផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីតែងតែប៉ះគ្នាជាញឹកញាប់លើយុទ្ធសាស្ត្រក្នុងការស្ដារប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ានមួយនេះ ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ចំពេលមានវិបត្តិអតិផរណា ។

ចំណែកឫសគល់នៃរឿងរ៉ាវនេះអាចដោយសារតែការងារដកឃ្លាមិនរួចរបស់លោក សេដ្ឋា ក្នុងតំណែងជានាយករដ្ឋមន្ត្រី ទើបរាំងស្ទះសកម្មភាពការងារនៅក្នុងក្រសួងហិរញ្ញវត្ថុ ជាពិសេសកង្វះក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មី ខណៈការតែងតាំងរដ្ឋមន្ត្រីថ្មីនេះទៀតសោត ក៏នឹងជួយសម្រាលបន្ទុកការងាររបស់នាយករដ្ឋមន្ត្រីផងដែរ ។

គួរបញ្ជាក់ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើន​ឡើង ១.៩ ភាគរយកាល​ពី​ឆ្នាំ​មុន ដែលជាកំណើនដ៏យឺតយ៉ាវមួយ បើប្រៀបធៀបនឹងអត្រាកំណើនជាមួយ​ដៃគូ​ក្នុង​តំបន់ ខណៈគោលការណ៍របស់លោក សេដ្ឋា ចង់បង្កើនល្បឿនពង្រីកសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសដល់ ៥ ភាគរយ ដោយផ្ដោតមុខព្រួញលើវិធានការមួយចំនួន រួមទាំងការលើកលែងទិដ្ឋាការដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគិនមកពីជុំវិញពិភពលោក ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម