ព័ត៌មានជាតិ
បណ្តុះកូនឈើបានជាង ៥៥ ម៉ឺនដើម ក្នុងគោលដៅ ១ លានដើម ចែកពលរដ្ឋដាំជារៀងរាល់ឆ្នាំ
រយៈពេល ៦ ខែនេះ មន្ទីរបរិស្ថាននៅតាមរាជធានី-ខេត្ត បណ្ដុះកូនឈើបានជាង ៥៥ ម៉ឺនដើម សម្រាប់យុទ្ធនាការចែកកូនឈើ ១ លាន ដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ។
យុទ្ធនាការចែកកូនឈើ ១លាន ដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ ដែលបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផ្លែត គិតត្រឹមថ្ងៃទី១២ ខែមីនា នេះ មន្ទីរបរិស្ថាននៅតាមរាជធានី-ខេត្ត បណ្តុះកូនឈើបានជាង ៥៥ម៉ឺនដើម (៥៥៦,៨៧៩ ដើម) និងបានចែកកូនឈើជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍បានជាង ២០ ម៉ឺនដើម (២០៥ ៣៦៨ដើម)។
ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ ១០ តុលា ស្តីពីការរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដីសំដៅឲ្យមានការដាំដើមឈើឲ្យបានច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ