Connect with us

KPT+

មេរៀនជំរុញភាព​ជោគជ័យ ៥ យ៉ាង​ពី​លោក Thomas Edison

បានផុស

នៅ

Thomas Edison​  ជា​អ្នក​ច្នៃប្រឌិត​វិទ្យាសាស្ត្រ​ និង​ជា​អ្នក​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ ​​ហើយ​ខ្សែជីវិតរបស់លោកជះឥទ្ធិពល​ដល់​មនុស្សរាប់លាននាក់លើលោក​​។ ក្រៅ​ពី​នោះ បុរសអាមេរិកាំងរូបនេះ ​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុនជា​ច្រើន​នៅ​ចក្រភពអង់គ្លេស ​បារាំង​ និង​អាល្លឺម៉ង់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​មេរៀន​អស្ចារ្យ​ចំនួន ៥ យ៉ាង ​ដែល​យើង​អាច​រៀន​បាន​ពីអ្នកវិទ្យាសាស្ត្ក្រ Thomas Edison ដែលបង្កើតថាមពលអគ្គិសនីដំបូងគេ ៖

១. ភាព​មិន​អាច​ទៅ​រួច

បុរស​គ្រប់ស្ទើរគ្រប់រូប ដែលព្យាយាមធ្វើការ ​ធ្វើរហូត​ដល់​ចំណុច​ដែល​​​មិន​អាច​ទៅ​រួច​ ហើយ​បន្ទាប់មក​ពួកគេធ្លាក់​ទឹកចិត្ត ពេលមិនសមបំណង។ នេះមិនមែន​ជា​ពេលដែល​ត្រូវ​ធ្លាក់​ទឹកចិត្ត​នោះ​ទេ!

​ផ្លូវ​មួយបិទ វាជាសញ្ញា​ដែល​អនុញ្ញាត​ឱ្យ​អ្នក​រកឃើញពន្លឺនៅ​ជុំវិញ​ជ្រុង​ខ្លួនឯង។  កុំ​ធ្លាក់​ទឹកចិត្ត​ នៅ​ពេល​អ្វីៗ​ហាក់​ដូចជា​មិន​អាច​ទៅ​រួច។ ចងចាំ​ថា​ មុន​ពេល​មាន​ថ្ងៃ​រះ ​មេឃ​ងងឹត​ណាស់ ហើយមុនជោគជ័យ នោះក៏មានបរាជ័យ។

២. តំណក់ញើស

ទេពកោសល្យ​ជា​​គំនិតជំរុញ ១% ​រីឯ​ ៩៩% ទៀតជាតំណក់ញើសនៃការតស៊ូ។  Thomas Edison បាន​និយាយ​ថា “មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​ឱកាសជោគជ័យ​ នោះក៏​ដោយសារតែ​ពួកគេ​ខ្លាចហត់នឿយ”។

មិន​មាន​ជោគជ័យ​ទេ​ បើ​គ្មាន​ការ​ខិតខំពិតប្រាកដ​ ព្រោះ​ជា​អ្វី​ដែល​អ្នក​អាច​រកវា​បាន ​បន្ទាប់​ពី​បាន​បញ្ចេញកម្លាំង​ពលកម្ម​ច្រើន។ ​ការ​ខិតខំ​ប្រឹងប្រែង​ អាច​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដ៏​មាន​តម្លៃ​ និង​ទាក់ទាញ​ភាព​ជោគជ័យមកបាននៅជាមួយ។

៣. ច្នៃសមត្ថភាព

ប្រសិន​បើ​យើង​ធ្វើ​រឿង​ណាដែល​ខ្លួន​មាន​សមត្ថភាព​ យើង​ប្រាកដជាភ្ញាក់ផ្អើលនឹង​ខ្លួនឯង​។​​ មនុស្ស​គ្រប់រូបសុទ្ធតែ​មានសមត្ថភាព​របស់​ពួកគេម្នាក់ៗ សំខាន់ត្រូវស្គាល់ចំណុចខ្លាំងរបស់ខ្លួន។ ប៉ុន្តែបើមិនប្រើសមត្ថភាពខ្លួនឯងធ្វើការទេ ​កិច្ចការ​អ្វីក៏ដោយ មុខតែបានផលលំៗ មិនស្គាល់អ្វីជាដុំកំភួនឡើយ។

៤. រៀននៅ​តែ​ឯង

“ការ​គិត​ដ៏​ល្អ​បំផុត ​ត្រូវ​​រៀននៅតែ​ឯង! ខ្ញុំអាចផុស​គំនិត​ល្អ គឺពេលដែលខ្ញុំនៅ​ក្នុង​បន្ទប់​ស្ងាត់​ម្នាក់ឯង។ ចំណាយ​ពេល​រាល់ថ្ងៃ​​ប្រហែល​ប្រាំ​នាទី​ក៏បាន​ ដើម្បី​ឲ្យ​ខ្លួនលេចឡើងនូវគំនិតថ្មីៗ”។​

៥. ភាព​មិន​សប្បាយចិត្ត

មិន​សប្បាយ​ចិត្ត​ ជា​រឿង​ដំបូងដែលប្រឆាំង​ជាមួយ​ការ​រីកចម្រើនរបស់ខ្លួនឯង។ លោក Thomas Edison មានប្រសាសន៍ថា “បើសិនពេលណា ខ្ញុំបង្ហាញ​នូវ​រឿង​ដែលខ្លួនមិន​ពេញចិត្ត​ នោះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​ការ​បរាជ័យរបស់ខ្ញុំដូចគ្នា” ។

មិនពេញចិត្ត ជាសត្រូវដែលរារាំងមិនឱ្យបង្កើតសមិទ្ធិផលល្អៗ ហើយធ្វើអ្វីក៏មិនទៅមុខដែរ។

ចាំ​ថា  “កាលណាមិនសប្បាយ​ចិត្ត ​វា​ជាប្រភព​នៃការអភិវឌ្ឍអន់ថយ”  ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មេរៀន ៥ ​ពី​អ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក

ចុចអាន៖ អាថ៌កំបាំង​ពីរ ​ធ្វើ​ឲ្យ​មហាសេដ្ឋី Elon Musk ក្លាយ​ជា​មនុស្ស​ឈ្លាសវៃ​ក្នុងវិស័័យជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ទាមទារ​ឲ្យ​លោក Yoon ចុះ​ចេញ​ពី​តំណែង ជុំវិញ​រឿង​ប្រកាស​​ច្បាប់​អាជ្ញាសឹក

ព័ត៌មានជាតិ៣ នាទីutes មុន

ស្ថាបនិក ផ្តៅ ម៉ាឃីត ​ជឿជាក់អនាគត​បរទេស​នឹងទទួល​ស្គាល់​គុណភាព​ផលិតផល​ ជា​យី​ហោ​របស់​ខ្មែរ

ជីវិតកម្សាន្ដ១១ នាទីutes មុន

កើតចេញពីការច្រណែន Meghan និង Victoria ផ្តាច់ចំណងមិត្តភាពយូរឆ្នាំដោយគ្មានអាល័យ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាចម៍ផ្កាយ ហោះបុកបរិយាកាសផែនដីនៅរុស្ស៊ី បង្កការភ្ញាក់ផ្អើល

ព័ត៌មានជាតិ១៩ នាទីutes មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម