ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន ជំរុញដល់អ្នកមានសមាជិកក្នុងបន្ទុកគ្រួសារចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីទទួលរបបសន្តិសុខសង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ ក្នុងឱកាសផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន។
ចំណែកលោក គួច សុមាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មានទាំងអស់ សូមពន្លឿននាំសហព័ទ្ធដែលជាប្ដី ឬ ប្រពន្ធ និងកូនៗ ក្នុងបន្ទុករបស់ខ្លួន អញ្ជើញមកចុះឈ្មោះធ្វើបណ្ណសមាជិក ប.ស.ស នៅគ្រប់សាខា ប.ស.ស ដែលនៅជិតលោកអ្នក ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខ រួមចំណែកសម្រេចគោលដៅលើការគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលផងដែរ។
បើតាមលោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទីបានឱ្យដឹងថា គិតមកដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយបណ្ដាក្រសួងចំនួន ១៣ រួចមកហើយ ដោយក្នុងនោះមានមន្ត្រីរាជការសរុបប្រមាណជាង ៤ ពាន់នាក់ បានចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ពីមន្ត្រីជំនាញ ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ