សេដ្ឋកិច្ច
គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុមួយចំនួន ទទួលបានការសាងសង់បន្ត
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ១២ ខែមីនា បានប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្តពិសេសរបស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នៅខេត្តព្រះសីហនុ ក្រោមវត្តមានលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានលើកយក ៥ គម្រោងមកពិភាក្សាវាយតម្លៃ ក្នុងនោះមានគម្រោងមួយចំនួនបានផ្ដល់គោលការណ៍អនុញ្ញាតលើកទឹកចិត្ត នៃកញ្ចប់ពិសេស ហើយមានគម្រោង ២ ទៀត ត្រៀមផ្ដល់គោលការណ៍លើកទឹកចិត្ត ប៉ុន្តែត្រូវការសម្របសម្រួលវិវាទមួយចំនួនសិន ដោយប្រើគោលការណ៍ក្រៅប្រព័ន្ធតុលាការ។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖«កន្លងមកក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានផ្ដល់ការលើកទឹកចិត្តគម្រោងចំនួន ២ រួចហើយ ហើយម្សិញមាន ៥ ទៀត ហើយក្នុងចំណោម ៥ នេះ គឺទុក ២ សម្របសម្រួលវិវាទ»។ គម្រោងទាំង ៥ មានអគារការិយាល័យ ខុនដូ អគារស្នាក់នៅរួ និងសណ្ឋាគារ ស្ថិតនៅក្នុងក្រុងព្រះសីហនុ។
នៅដំណាច់ខែមករា ឆ្នាំ ២០២៤ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារនៅខេត្តព្រះសីហនុ មានដូចជា លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។
តាមរយៈកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក៏មានការលើកលែងអាករលើតម្លៃបន្ថែម អត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់កម្រោង ឬ សកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំងផងដែរ។
លើសពីនេះទៀត នឹងមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ។ លើកលែងពន្ធអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការ ប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤