KPT+
សកម្មភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើលំហាត់កិច្ចការសាលា
ប្រសិនបើកូនៗ បដិសេធមិនធ្វើការងារសាលា តែងតែមានហេតុផល។ ជាញឹកញាប់យើងបន្ទោសថាពួកគេល្មោភលេង ជក់ហ្គេមឬខ្ចិល ។ តែតាមពិតមែនទំាងស្រុងទេ ពួកគេមិនដឹងថាធ្វើយ៉ាងណា ។
កុមារដែលធ្លាប់មានប្រវត្តិឈឺចាប់ ប្រឈមនឹងបញ្ហាសង្គម ឬអារម្មណ៍តឹងតែងខ្លាំងនៅក្នុងផ្ទះ ឬក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេហាក់យឺតយ៉ាវជាមួយការងារសាលាជាងក្មេងធម្មតា។
បញ្ហាដែលរារាំងពួកគេពីជំនក់ចិត្តចំពោះការសិក្សា រាប់បញ្ចូលទាំងការលែងលះក្នុងគ្រួសារ ត្រូចសម្លុតឬបន្លាចតាំងពីនៅជាទារកទើបនឹងកើត រហូតដល់ធំក៏រងអារម្មណ៍ឯកោនិងនិងភ័យព្រួយគ្មានមូលហេតុ។ល។
ឧទាហរណ៍ទាំងនោះ គ្រាន់តែជាឧទាហរណ៍តូចតាចប៉ុណ្ណោះ។ ពេលខ្លះទៀត បញ្ហាប្រឈមក្នុងជីវិតមានច្រើនបែប ដូចជា ឮសម្រែកឱពុកម្តាយឈ្លោះគ្នា ឬការឡកលើយពីមិត្ត កុមារក្លាយជាពិបាកក្នុងការផ្ចង់អារម្មណ៍ សម្រាប់រៀន។
កុមារខ្លះអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាប្រឆាំងនឹងការផ្តោតអារម្មណ៍។
នេះជាសកម្មភាពសាមញ្ញ ៗ ឪពុកម្តាយមិនត្រូវធ្វើសម្រាប់ក្មេងដែលបដិសេធការងារសាលា៖
១ កុំដាក់ទណ្ឌកម្ម
កុមារ ឬយុវវ័យពេញវ័យកំពុងពុះពារនឹងបញ្ហាសង្គម ឬបញ្ហាតឹងតែងក្នុងអារម្មណ៍ស្រាប់។ ការដាក់ទណ្ឌកម្ម គឺគ្រាន់តែជំរុញឱ្យពួកគេកាន់តែចេញឆ្ងាយពីចិត្តស្រលាញ់ការសិក្សា ។ មានតែបង្កើនលើកទឹកចិត្តឱ្យមានការតាំងចិត្តឬផ្តោតអារម្មណ៍តែប៉ុណ្ណោះដែលល្អ។ ការដាក់ទណ្ឌកម្មនឹងក្លាយជាទង្វើអាក្រក់ ឃោរឃៅនិងមិនយកចិត្តទុកដាក់ចាក់ឬសក្នុងគំនិតពួកគេ។កុមារជាច្រើនមានបញ្ហាផ្លូវចិត្តកាលពីអតីតកាល និងបច្ចុប្បន្នដោយសារទង្វើឳពុកម្តាយ។
២ កុំបណ្តេញកូនឲ្យទៅនៅផ្ទះញាតិឬគ្រូ
បញ្ជូនសិស្សចេញពីឳពុកម្តាយមិនបានដោះស្រាយបញ្ហាទេ។ គ្មាននរណាម្នាក់ឈ្នះនៅក្នុងការប្រយុទ្ធនឹងកូនៗ របស់ខ្លួនឡើយ ត្រូវចុះចាញ់ហើយនិយាយស្រួលបួលជាមួយពួកគេ។ បើទោះបីជាសិស្សនោះធ្វើតាមការបង្ខំនានា ដូចជាទៅនៅជាមួយគ្រូមួយរយៈ ឬផ្ទះបងប្អូន នៅទីបំផុតគេសន្សំចិត្តដែលពោរពេញទៅដោយការអាក់អន់ ។
៣ អត់ធ្មត់
កុំធ្វើសកម្មភាពដោយភាពតានតឹងឬខឹងខ្លាំង។ នៅពេលអ្នកចាប់ផ្តើមអាក់អន់ចិត្តដោយសារអាកប្បកិរិយារបស់កូនៗ សូមចងចាំឃ្លានេះថា “គេមិនមែនកំពុងផ្តល់ឲ្យអ្នកនូវការលំបាកទេពួកគេកំពុងមានការលំបាក” ។ កុំប្រើការគំរាមកំហែងពេលខ្លះការគំរាមកំហែងទាំងនេះអាចធ្វើ ឲ្យ កូនៗកាន់តែបន្ទោសខ្លួនគេ ហើយការបន្ទោសនេះអាចលងបន្លាចបំបាក់គេពេញមួយជីវិត។
សម្រាប់កុមារជាច្រើន សម្តីផ្អែមពិរោះ និងមធ្យោបាយល្អក្នុងការទំនាក់ទំនង គឺជាអ្វីៗគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ។ ចំណាយពេលជាមួយពួកគេ អំឡុងពេលអាហារថ្ងៃត្រង់ឬល្ងាច និយាយល្អៗជាមួយពួកគេបន្ទាប់ពីបញ្ចប់ការធ្វើលំហាត់ ធ្វើឱ្យពួកគេដឹងថា យើងយកចិត្តទុកដាក់ហើយប្រាប់គេថា ធ្វើមិនល្អមិនអីទេ សំខាន់យើងបានប្រឹងអស់ពីលទ្ធភាព។
ប្រែសម្រួល៖ស្រស់
ចុចអាន៖ការស្រាវជ្រាវរកឃើញថាមានបងស្រីធ្វើឱ្យប្អូនៗក្លាយជាមនុស្សល្អ ទោះកាចជាងបងប្រុស
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ