Connect with us

ព័ត៌មានជាតិ

​មន្ត្រី និងអ្នកពាក់ព័ន្ធ​សម្រេចប្រមូលទិន្នន័យ​ ត្រៀមអន្តរាគមន៍តម្លៃស្វាយចន្ទី

បានផុស

នៅ

មន្ត្រីក្រសួងកសិកម្ម ​និងក្រសួងពាណិជ្ជា​កម្ម ​ព្រមទាំងភាគីពាក់ព័ន្ធ ​នៅថ្ងៃទី ១៣ ខែមីនា បាន​សម្រេច​​បន្តតាមដាន នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មាន​ឲ្យបានគ្រប់ជ្រុងជ្រោយ និងធាតុចូលនានា មុននឹងសម្រេចវិធានការណ៍ជាក់លាក់ ដើម្បីអន្តរា​គមន៍​ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសម្រេចបែបនេះ ​គឺបានធ្វើឡើង​នៅក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីស្ថានភាពខ្សែច្រវាក់​តម្លៃ​ស្វាយ​ចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហានេះ។​

​នៅក្នុងកិច្ចប្រជុំនេះ​ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះ​ឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំង​ពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃ​ការកែច្នៃក្នុងស្រុកជាដើម។​

​សូមបញ្ជាក់ថា​ តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណ​ផល​ទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើ​ឲ្យប៉ះពាល់​ដល់​តម្លៃគ្រាប់ស្វាយចន្ទីសើម។​

​ជាមួយគ្នានេះ ​ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគ​លើ​ប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុង​ដំណាក់​កាល​នេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផង។ ​

កាលពីពេលថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) ​បានអំពាវនាវឱ្យសមាជិករបស់ខ្លួន ​ផ្អាកលក់គ្រាប់ចន្ទីជា​បណ្ដោះ​អាសន្នស្របពេលដែលតម្លៃកំពុងធ្លាក់ចុះ ​ខណៈបាតុភូតអែលនីណូ បានបង្ករជាផលប៉ះ​ពាល់​យ៉ាងខ្លាំងលើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។

លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ នេះថា ​តម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៤.៣០០ រៀល ក្នុង១គីឡូ ដែល​សមាគម​ចាត់ទុកថាជាតម្លៃទាប។​

សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍កាលពីដើមខែមករា ២០២៤ ថាទិន្នផលស្វាយចន្ទី នាឆ្នាំ ២០២៤នេះ នឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ បើទោះបីជាទិន្នផល កំពុងធ្លាក់ចុះក្តី តម្លៃគ្រាប់ស្វាយចន្ទីឆៅបែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។

សមាគមស្វាយចន្ទីកម្ពុជា បាននឹងកំពុងណែរនាំ សមាជិករបស់ខ្លួនឱ្យ​ហាលគ្រាប់ទុក​រងចាំតម្លៃប្រសើឡើងនៅខែកក្កដា ឬខែកញ្ញា។ 

លោក អួន ស៊ីឡុតថ្លែងថា៖ «ហាលគ្រាប់ទុកបើមានលទ្ធភាព កុំឲ្យឈ្មួញបរទេសបានចិត្ត ចន្ទីខូច​ច្រើនណាស់ឆ្នាំនេះ មិនគួរធ្លាក់ថ្លៃទេ! អ្នកមានលទ្ធភាពគួរហាលទុក កុំលក់ប្រជែងជាមួយ​កសិករតូចតាច រើសក្រុមហ៊ុនល្អ សម្រាំងគុណភាពគ្រាប់»។

ទិន្នន័យខែមករា ២០២៤ នេះបញ្ជាក់ថា កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម