Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តសៀមរាប ជួបពិភាក្សាជាមួយអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ១៤ប្រទេស

បានផុស

នៅ

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពិន ប្រាកដ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍។  ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បង្ហាញដល់គណៈប្រតិភូ អំពីវិស័យសេដ្ឋកិច្ចរបស់ ខេត្តសៀមរាប មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍ វប្បធម៌ធម្មជាតិ។  ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ។ ម៉្យាងទៀត ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរ និងសន្តិសុខមូលដ្ឋាន ។

លោកវរសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត ក៏បានធ្វើ ការបញ្ជាក់អំពីគោលបំណង របស់គណៈប្រតិភូ ដោយបានផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងលើកពីចម្ងាយផ្លូវពីក្រុងសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ផងដែរ ។ ក្នុងនោះដែលសមាជិកនៃក្រុមគណៈប្រតិភូ ក៏បាន លើកឡើង អំពីការងារសន្តិសុខ សុវត្ថិភាពក្នុងវិស័យទេសចរណ៍ និងពីចម្ងាយឆ្ងាយនៃព្រលានយន្តហោះថ្មី និងពីវិធានការក្នុងការបម្រើការដឹកជញ្ជូនភ្ញៀវយ៉ាងណាដែរ នៅពេលចំពោះមុខនេះ។ ក្នុងនោះដែរក្រុមប្រតិភូក៏បានគូសបញ្ជាក់ថា ការងារសន្តិសុខ គឺមានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ តែក្នុងពេលកន្លងមកថ្មីៗនេះ តាមព័ត៌មានបណ្តាញសង្គម លើកពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ហើយតាមពាក្យអាចាមរាមមួយចំនួន  ដែលជាពាក្យមិនល្អ សម្រាប់ខេត្តសៀមរាប ក៏ដូចព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

ឆ្លើយតបបញ្ហានេះ លោក ពិន ប្រាកដ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និង គណៈប្រតិភូជាន់ខ្ពស់គ្រប់រូប។ ខេត្តសៀមរាបជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត និងជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និង ដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វីកើតឡើងនោះទេ។ ផ្នែកជំនាញខាងសមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏បានជម្រាបជូនផងដែរ អំពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ក្នុងពេល កន្លងមកនេះ បង្កឡើងដោយកំហុសបច្ចេកទេសរថយន្ត ពុំដូចតាមប្រព័ន្ធបណ្តាញសង្គមដែលបានលើកឡើងនោះឡើយ  ហើយក្រុមសមត្ថកិច្ចជំនាញ ក៏បានកំពុងបន្តធ្វើការស្រាវជ្រាវពីករណីនេះផងដែរ ។ ម៉្យាងទៀតក្នុងពេលមានកិច្ចប្រជុំថ្នាក់កំពូលធំៗ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការរឹតបណ្តឹងលើការងារសន្តិសុខ សុវត្ថិភាព យ៉ាងតឹងរឹង ព្រមទាំងមានកិច្ចសហប្រតិបត្តិការបានល្អជាមួយបណ្តាប្រទេសជិតខាង សំខាន់ប្រទេសថៃ ដែលជាប្រទេសជិតខាងគ្នា ។ 

លោកក៏បានបញ្ជាក់ផងដែរ  អំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅ កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និង គម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូលមកក្រុងសៀមរាប  ដើមី្បសាងសង់ក្នុងពេលឆាប់ៗខាងមុខ ។ ចំណែក លោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ  ក្នុងនាមតំណាងប្រតិភូអនុព័ន្ធយោធា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែង នូវបទពិសោធ ក្នុងកិច្ចដឹកនាំ អភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្ត។  ក្នុងឱកាសនោះដែរក្រុមគណៈប្រតិភូ បានបន្តទៅទស្សនកិច្ចនៅទីបញ្ជាការយោធភូមិភាគទី៤ ជាបន្តទៀតផង ៕ 

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាជាតិ និងស្ថាប័នទាំងអស់ រួមគ្នាធ្វើឱ្យពិភពលោកមានសុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ៖ អ្នកបន្តវេនមិនបានឆ្លងកាត់សង្គ្រាមដ៏ខ្មៅងងឹតមែន ប៉ុន្តែពួកគេមានភារកិច្ចរក្សាសន្តិភាព និងបង្កើតសមទ្ធិផលថ្មីសម្រាប់ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស ៣០០០នាក់ ចូលរួមដង្ហែក្បួន ដើម្បីពិភពលោកគ្មានមីន នៅមុខប្រាសាទអង្គរវត្ត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដ្រូនចម្លែក ហោះឆ្វែលមូលដ្ឋានទ័ពធំៗរបស់អាមេរិក នៅអង់គ្លេស 

នយោបាយ៤ ម៉ោង មុន

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យថ្កោលទោសក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម»

Sokha Hotels

ព័ត៌មានពេញនិយម