ជីវិតកម្សាន្ដ
ដួង សុខគា ៖ ចំណេះវិជ្ជា ជាដើមទុនយ៉ាងសំខាន់ប្រៀបបានភ្នំមាសជីវិត
តារាពហុជំនាញ លោក ដួង សុខគា បានចេញសារដាស់តឿនដល់យុវវ័យដែលកំពុងតែស្ថិតក្នុងវ័យសិក្សាក្រេបយកចំណេះវិជ្ជាថា ការរៀនសូត្រគ្រប់មុខវិជ្ជា ជាដើមទុនយ៉ាងសំខាន់សម្រាប់ជូនក្មួយៗទៅដល់ក្តីស្រមៃ។ ម្យ៉ាងទៀតលោក បានអំពាវនាវដល់ម្តាយ-ឪពុក ក៏ត្រូវគួរយកចិត្តទុកដាក់លើការអប់រំបន្ថែមចំពោះកូនៗ ផងដែរ។
លោក ដួង សុខគា បានបង្ហាញគន្លឹះផ្ទាល់ខ្លួនថា លោកលើកដៃសំពះសូមការអភ័យពីបងប្អូនទុកជាមុនសំ ណេរនេះគឺវែងបន្តិចហើយ ម្យ៉ាងលោកក៏ដឹងដែរថាវានឹងមិនត្រូវទាំងអស់នោះទេ វាជាបំណងល្អរបស់ លោក តែជាការប្រាកដការសរសេរពិតណាស់ថានឹងមានកន្លែងមិនល្អជាក់ជាមិនខាន នេះក៏ព្រោះលោកមិនមែនជាព្រះឯណា?។ លោកបញ្ជាក់ថា «រឿងដែលខ្ញុំចង់និយាយគឺ៖ ម្តាយឪពុកដែលមិនសូវមានពេលណែនាំទូន្មានកូនគប្បីស្វែងរកឃ្លីបវីដេអូអប់រំ ណាល្អៗយកមកឱ្យកូនមើលចៀសវាងគ្រាំទ្រ តាមដានឃ្លីបបែបពាលាអាវាសែប្រយ័ត្នមានមេរោគឆ្លងតាមអារម្មណ៍ គួរចម្លងពាក្យខ្ញុំត្រឹមខាងក្រោមនេះ ហើយឱ្យកូនអាន រួចសួរកូនផងថាយល់យ៉ាងណាដែរ? ចង់ឡើងភ្នំមាសជីវិត ឬចង់អង្គុយត្រាំក្នុងភក់បាតត្រពាំង?»។
លោក ដួង សុខគា លើកឡើងបន្តថា «ក្មួយៗយុវជនជាទីស្រលាញ់ពូសូមអរគុណដែលក្មួយៗព្រមអានសំណេររបស់ពូ ក្មួយដឹងទេដំណើរជីវិតប្រៀបដូចជាដំណើរឡើងភ្នំ អ៊ីចឹងដែរ ក្មួយត្រូវត្រៀមគ្រប់យ៉ាងដើម្បីឡើង សេចក្តីសុខ សុភមង្គល មិនធ្លាក់មករកយើងឯងៗទេ គឺក្មួយៗត្រូវប្រឹងឡើងទៅរកវា។ ហ៊ឺ…! ឪពុកម្តាយរបស់យើងលោកមិននៅជាមួយយើង រ៉ាប់រងផ្គត់ផ្គង់ផ្តល់ឱ្យយើ ងគ្រប់ យ៉ាងដូចឥឡូវនេះទេបន្តិចទៀតគាត់នឹងជរា ឬទៅចោលយើងហើយ»។
លោក ដួង សុខគា ក៏និយាយបន្តថា អានមកដល់នេះក្មួយធ្លាប់ស្រមៃទេថា ថ្ងៃខាងមុខក្មួយនឹងក្លាយជាអ្វី? តើក្មួយចង់ក្លាយជាអ្វីដែរ? ក្មួយពិតជាចង់មាន ចង់បាន មានកិត្តិយស មានរបស់ល្អៗប្រើ ចូលទៅកាន់កន្លែងទំនើបៗ។ តើក្មួយទៅដល់ទេបើក្មួយមិនប្រឹងពីឥឡូវ? ក្មួយនឹងសួរពូថាប្រឹងដូចម្តេច? ការរៀនសូត្រគ្រប់មុខវិជ្ជា ជាដើមទុនយ៉ាងសំខាន់សម្រាប់ជូនក្មួយទៅដល់ក្តីស្រមៃទាំងនោះ។ វ័យរបស់ក្មួយជាវ័យស្វែងរកវិជ្ជា (បញ្ចូលថ្មឱ្យពេញ download all app ដែលក្មួយត្រូវការប្រើ)។
លោកថា វ័យនេះមិនមែនជាវ័យសប្បាយភ្លេចខ្លួនទេ តែវ័យនេះក៏មិនមែនជាវ័យអួតសម្ភារៈផ្សេងៗ ដែលជារបស់ម៉ែឪនោះដែរ បើក្មួយចង់អួតចាំអួតរបស់ដែលក្មួយរកបានដោយខ្លួនឯងទើបវាមានន័យ។ ចំណេះដឹងចំណេះធ្វើពិតជាសំខាន់ណាស់បន្តិចទៀតក្មួយត្រូវឡើងប្រកួតហើយ ត្រូវដណ្តើមខ្សែក្រវាត់ជីវិតបើក្មួយគិតតែសប្បាយក្មួយគិតទៅមើលប្រកួតឈ្នះទេ? កីឡាករ ដែលមិនហាត់តើនឹងប្រកួតយ៉ាងដូចម្តេច? ពូដឹងថារៀន សូត្រវាលំបាកបន្តិចមែន តែក្មួយអើយបើក្មួយរាប់អានគេអ្នករៀនសូត្រ រៀនមើលរបៀបគេ ក្មួយទ្រាំតែបន្តិច ក្មួយរៀនពូកែ ក្មួយនឹងសប្បាយវិញហើយ! 180⁰ ប្តូរ។
លោកគ្រូរបស់ពូប្រាប់ពូថា “ក្រដាស១០ដុល្លារ រហែកហើយប្រឡាក់ទៀត តើនឹងរំពឹងចង់ទិញអ្វីបាន!”។ ក្មួយក៏មិនចង់ក្លាយជាក្រដាស១០ដុល្លារ រហែកនោះដែរមែនទេ? បើក្រដាសប្រាក់ក្មួយល្អក្រដាសធំមិនក្លែងក្លាយ ភាគច្រើនក្មួយចង់ទិញអ្វីក៏បានដែរ។ ហេតុអ្វី បានជាឧកញ៉ាលោកចូលចិត្តធ្វើដន្លងជាមួយឧកញ៉ាដូចគ្នា? លោកព្រមរៀបចំកូនចៅពួកគាត់ឱ្យទៅនឹងមនុស្សដែលមានសមត្ថភាពគុណភាព? នេះឯងហើយណាក្មួយៗជាប្រស្នាក្រដាស១០ដុល្លាររហែក!
លោក ដួង សុខគា លើកឡើងថា ចូរក្មួយៗរៀនបង្កើតបទបញ្ជាផ្ទៃក្នុងឱ្យខ្លួនឯងជារៀងរាល់ថ្ងៃដូចជា ថាបើខ្លួនមិនខំរៀនខ្លួចគេចមេរៀនខ្លួននឹងក្លាយជាលាមក ជាដើម។ អរគុណក្មួយៗដែលអានសំណេរពូ ពេលក្មួយឡើងដល់លើភ្នំមាសជីវិតសូមក្មួយនឹកឃើញពូផងណា ហោចណាស់ពេលរៀបការពូទៅច្រៀងកាត់សក់ឱ្យ។
បន្ថែមពីនេះលោក សុខគា ផ្តាំថា កុំភ្លេចភ្នំមាសជីវិត នៅទីនោះមានមនុស្សល្អៗ ស្អាតៗច្រើន មានផ្លែឈើឆ្ងាញ់ៗច្រើន មានមាសពេជ្រ និងរបស់ទំនើបច្រើនហើយ ក៏ជាទីសប្បាយមិនចេះរីងស្ងួតចង់ឡើងទៅទេ?បើក្មួយមិនចង់ឡើងក៏មានមិត្តក្មួយគេឡើងដែរ។ នៅពេលមិត្តក្មួយគេប្រសើរជាងក្មួយចូរ ក្មួយកុំនិយាយ ថាស្តាយក្រោយហើយក៏កុំអៀនខ្មាស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ