Connect with us

វប្បធម៌ ជំនឿ

ក្រសួងកំពុងប្រញាប់បញ្ចប់ ឯកសារស្នើចុះ អាពាហ៍ពិពាហ៍ខ្មែរ ទៅ យូណេស្កូ ត្រឹមខែមេសា

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងប្រមូលធាតុចូល ជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី អាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ដែលកិច្ចការនេះ ត្រូវបញ្ចប់ត្រឹមដើមខែមេសា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជ័យ ចន្ទកេត្យា អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រសួងវប្បធម៌ កំពុងរៀបចំឯកសារ ស្តីពី អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ដើម្បីដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ។ ដំណើរការរៀបចំគឺនៅក្នុងដំណាក់កាល នៃការប្រមូលទិន្នន័យឱ្យបានច្រើន និងសព្វជ្រុងជ្រោយ ពោលការរៀបចំនេះត្រូវតែបញ្ចប់ឱ្យបានមុន ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃកំណត់ចុងក្រោយ នៃទទួលឯកសាររបស់អង្គការយូណេស្កូ។

អ្នកស្រី ជ័យ ចន្ទកេត្យា បានឱ្យដឹងថា មូលហេតុនៃស្នើសុំនេះ គឺ អនុលោមតាមការពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញ កម្ពុជាសម្រេចរៀបចំឯកសារស្នើសុំនេះ ដើម្បីជាការបញ្ជាក់ពីអត្ថសញ្ញាណជាតិមួយ និងបង្ហាញពីសារសំខាន់ នៃពិធីមង្គលការ/អាពាហ៍ពិពាហ៍នៅក្នុងសង្គមខែ្មរ។ ម៉្យាងវិញទៀត គឺដើម្បីផ្តល់តម្លៃ និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងថែរក្សានូវមរតក/ប្រពៃណីពីបរមបុរាណរបស់សហគម (អ្នកស្រុកភូមិ) នៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ចំពោះការស្នើសុំ យកកម្មតែវិធីសំខាន់ខ្លះ ឬកម្មវិធីទាំងមូល នៃអាពាហ៍ពិពាហ៍ខ្មែរ អ្នកស្រី ជ័យ ចន្ទកេត្យា មានប្រសាសន៍ថា ត្រង់ចំណុចនេះ ក្រុមការងារកំពុងពិគ្រោះយោបល់គ្នានៅឡើយ ដោយហេតុថា កិច្ចពិធីខ្លះក្នុងពិធីមង្គលការនៅក្នុងសង្គមខ្មែរយើងធ្វើដូចគ្នា និងកិច្ចខ្លះខុសគ្នា ដូច្នេះក្រុមការងារត្រូវពិចារណាបន្ថែមលើចំនុចនេះដោយល្អិតល្អន់បំផុត។

អ្នកស្រី ជ័យ ចន្ទកេត្យា បញ្ជាក់ថា ការស្នើសុំនេះ មិនបានផ្ដោតសម្រាប់ ពិធីមង្គលការសម័យបច្ចុប្បន្ន ឬសម័យណានោះទេ គឺផ្ដោតទៅលើកិច្ចពិធីដែលបានបន្សល់ទុកពីដើមតរៀងមក រហូតដល់សព្វថ្ងៃ ដោយតម្លៃពិត នៃការស្នើសុំនេះ គឺបង្ហាញពីការបន្ត​ និងធ្វើឱ្យកិច្ចពិធីទាំងនោះនៅតែមានវត្តមាន ពោលគឺកិច្ចពិធីរបស់អ្នកស្រុកភូមិ នៅតាមសហគម ផ្សេងៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ជ័យ ចន្ទកេត្យា បញ្ជាក់បន្ថែមថា ការដាក់ស្នើសុំនេះ គឺដើម្បីលើកកម្ពស់ និងការផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងថែរក្សារបស់ប្រជាជនកម្ពុជានៅថ្នាក់ជាតិ​ និងកម្រិតអន្តរជាតិ ពោលគឺធ្វើឱ្យគេស្គាល់ និងយល់ពីប្រពៃណីកម្ពុជា។ ម្យ៉ាងការចុះបញ្ជីអ្វីមួយ រដ្ឋភាគីគឺធានាចំពោះមុខអន្តរជាតិ ពីកិច្ចការងារ ប្រឹងប្រែងការពារ និងលើកស្ទួយមរតកនោះឱ្យនៅគង់វង្ស។​

គួរបញ្ជាក់ថា ដោយយោងតាមឯកសារស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធនឹងនរវិទ្យា និងជាតិពិន្ធុវិទ្យា ចងក្រងដោយ លោក មៀច ប៉ុណ្ណ បោះពុម្ភក្នុងឆ្នាំ ២០០៣ ត្រង់ទំព័រទី៣ បានឱ្យដឹងថា ក្បួន ឬទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ដែលមនុស្សខ្មែរបាននឹងកំពុងអនុវត្តរហូតមកដល់សព្វថ្ងៃ គឺច្រើនធ្វើទៅតាម លំអានរឿងរ៉ាវគុម្ពីរជាតក និងទាក់ទងទៅនឹងរៀងព្រេងផ្សេងៗដូចជា៖ កាលព្រះវេស្សន្ត និងព្រះនាងមទ្រី រៀបអភិសេកបុត្រាបុត្រី គឺ ជាលី និងក្រឹស្នា ឱ្យបានទៅជាគូស្វាមីភរិយា (ព្រះវេស្សន្តជាតក)។ កាលព្រះបាទមហាចក្រ នៅនគរនិគ្រោធគ្រាមាធ្វើពិធីរៀបអាពាហ៍ពិពាហ៍ព្រះរាជបុត្រី ដែលមានរយៈពេល ៧ថ្ងៃ ៧យប់ (តាមសាស្ត្រា ស្លឹករឹត៖ គម្ពីរក្បួនទម្រង់ការ ចារដោយភិក្ខុ ចន្ទ ថេរអួង)។ កាលព្រះបាទទសរថ និង ឥសីមិថិលា រៀបអភិសេកព្រះរាម និង នាងសីតា (ក្នុងរឿងរាមកេរ្តិ៍)។ កាលសេដ្ឋីបុណ្ណវឌ្ឍន រៀបការជាមួយនាងវិសាខា ដែលពិធីរៀប អាពាហ៍ពិពាហ៍នោះត្រូវបានប្រារព្ធអស់រយៈពេលបីខែ (តាមគម្ពីរធមបទ)។ កាលព្រះថោង រៀបអភិសេកជាមួយ ព្រះនាងនាគ និងរឿង ដើមកំណើតផ្កាស្លាបី ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សហគមន៍ខ្មែរនៅអាមេរិក ជួបជុំគ្នារៀបចំពិធីរម្លឹកខួបនៃថ្ងៃជ័យជម្នះ ៧មករា

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ៖ សាធារណជនជាង ១៤ លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន

ព័ត៌មានជាតិ២ នាទីutes មុន

មន្ទីរកសិកម្មខេត្តកំពត ដឹកនាំប្រជាសហគមន៍ទស្សនកិច្ចសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ដើម្បីស្វែងយល់បន្ថែម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ផ្ទុះហ្គាសស្លាប់​មនុស្ស៦នាក់ក្នុងភោជនីយដ្ឋាន​ប្រទេសឆេក​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្សជាង​៦០​នាក់រងរបួសក្នុងហេតុការណ៏រថភ្លើងបុកគ្នានៅ​បារាំង

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម