Connect with us

ព័ត៌មានអន្ដរជាតិ

Alibaba គ្រោងវិនិយោគ ១.១ ពាន់លានដុល្លារនៅ កូរ៉េខាងត្បូង

បានផុស

នៅ

ក្រុមហ៊ុន Alibaba Group គ្រោងនឹងវិនិយោគចំនួន ១.១ ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកអាជីវកម្មនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយកាលពីថ្ងៃទី​១៤ ​​ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បាននិយាយថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនមួយនេះគ្រោងនឹងចំណាយប្រាក់ ២០០ លានដុល្លារនៅឆ្នាំនេះលើការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និង ១០០ លានដុល្លារដើម្បីជួយក្រុមហ៊ុនកូរ៉េខាងត្បូងខ្នាតតូច និងមធ្យមលក់ផលិតផលរបស់ពួកគេនៅក្រៅប្រទេស ។​ ទោះយ៉ាងណា Alibaba មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Reuters នោះទេ ។

កាលពីដើមខែនេះ អ្នកឃ្លាំមើលការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូងបាននិងកំពុងពិនិត្យមើលការអនុវត្តទិន្នន័យអ្នកប្រើប្រាស់នៃវេទិកាទិញទំនិញក្រៅប្រទេសសំខាន់ៗ រួមទាំង Aliexpress របស់ Alibaba ផងដែរ ។

គួរបញ្ជាក់ថា AliExpress ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ Alibaba បានស្ថិតនៅក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសកូរ៉េខាងត្បូងជុំវិញការតវ៉ារបស់អ្នកប្រើប្រាស់ ។ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ AliExpress នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងទ្វេដងដល់ ៧.១៨ លាននាក់នៅក្នុងខែកុម្ភៈពី ៣.៣៦ លាននាក់ក្នុងឆ្នាំ ២០២២ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម