Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រាប់ឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវតែផ្ដល់ព័ត៌មានពិត ក្នុងពេលធ្វើជំរឿន

បានផុស

នៅ

ក្រសួងមហាផ្ទៃបានស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការបំពេញព័ត៌មានលើសលាកបត្រឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងជំរុញឱ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អប្រសើរ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលចេញនៅថ្ងៃទី១៣ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃនឹងចាត់មន្ត្រីជំរឿនដើម្បី ចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិត និងបាន ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។សម្រាប់ការធ្វើជំរឿននេះ  មន្ត្រីរបស់ក្រសួងមហាផ្ទៃ នឹងចុះទៅធ្វើជំរឿនដល់អាសយដ្ឋានទីស្នាក់ការកណ្ដាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផ្ទាល់តែម្ដង។

គួរឱ្យដឹងថា តាមទិន្នន័យដែលចេញដោយក្រសួងមហាផ្ទៃកាលពីខែមករា ឆ្នាំ២០២៤ នៅក្នុងប្រទេសកម្ពុជាមានសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកសរុបចំនួន ៦ ២៧៩ ក្នុងនោះសមាគមមានចំនួន២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បាននិងកំពុងធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជា។ ក្រសួង វាយតម្លៃថា វត្តមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនឹងធ្វើសកម្មភាពច្រើន ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនកំពុងធ្វើទង្វើផ្ទុយពីច្បាប់ ទាំងដែលក្រសួងធ្លាប់ក្រើនរំលឹកច្រើនដង។ ទោះធ្វើខុសច្បាប់ច្រើនដង ក្រសួងមហាផ្ទៃ នៅតែ ណែនាំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បំពេញកាតព្វរបស់ខ្លួនឱ្យល្អ ស្របតាមច្បាប់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម