Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​ ៖ ប្រកាស​ជ្រើសរើស​យុវជន​ក្រីក្រ និង​យុវ​មាន​ពិការភាព​ជិត​៦០០​នាក់ ចូលរៀន​ជំនាញ​ជំហាន​ទី​២

បានផុស

នៅ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​ប្រកាស​ជ្រើសរើស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មាន​ពិការភាព​ក្នុង​ខេត្តកំពង់ស្ពឺ ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ជំហាន​ទី​២​ដោយ​ឥតគិតថ្លៃ​ចំនួន​ជិត​៥៧០​នាក់​។ បើតាម​វិទ្យាស្ថាន​ពហុបច្ចេកទេស នៅ​ជំហាន​ទី​២​នេះ​មាន​ជំនាញ​ការងារ​កំបោរ ការដំឡើង​បណ្តាញ​បំពង់​ទឹក ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ ការដំឡើង​ពុម្ព ការដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ការ​ផ្សារ​អគ្គិសនី ការថែទាំ និង​ជួសជុល​រថយន្ត ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ការថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត សេវាកម្ម​ធនធានមនុស្ស សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​អតិថិជន ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន ធុរកិច្ច​ភេសជ្ជៈ ការធ្វើ​ម្ហូប​ខ្មែរ ការដាំ ថែទាំ និង​ប្រមូល​ផលដំណាំ​ស្វាយកែវ​រមៀត ការចិញ្ចឹម និង​ថែទាំ​ត្រី​ប្រា និង​ការកែច្នៃ​បន្លែ និង​ផ្លែឈើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វិទ្យាស្ថាន​ក៏បាន​ឱ្យ​ដឹង​ថា ការចុះឈ្មោះ​រៀន​ជំនាញ​នេះ​គឺ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ទូទាំងប្រទេស គឺ​ត្រូវបាន​សិក្សា​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយខែ រហូតដល់​បញ្ចប់​ការសិក្សា​។ ក្នុងនោះ​សិក្ខាកាម​នឹង​ទទួលបាន​សញ្ញាប័ត្រ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​១ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មានឱកាស​បន្ត​ការសិក្សា​បន្ថែមទៀត​បន្ទា​ប់​ពី​បញ្ចប់​ការសិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​។

ដោយឡែក​យុវជន​ដែល​មាន​ប័ណ្ណ​សម្គាល់​ពិការភាព ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ក៏​នឹង​ត្រូវបាន​សិក្សា​មិន​ឥត​ថ្លៃ​ដូចគ្នា ក៏ប៉ុន្តែ​មិន​ទទួល​ប្រាក់ឧបត្ថម្ភ​នោះទេ​។ ជំហាន​ទី​២​នេះ វិទ្យាស្ថាន​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​គូសបញ្ជាក់​ផងដែរ​ថា ចាប់​តាំង​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​បាន​បើក​បវេសនកាល កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ កន្លងទៅ ការបណ្តុះបណ្តាល​វគ្គ​ទី​១ បាន​នឹង​កំពុងដំណើរការ​រលូន​នៅ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម