Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចេញវិធានការបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង ចំពោះអ្នកទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ

បានផុស

នៅ

ចាប់ពីពេលនេះទៅ ក្រសួងបរិស្ថាន នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការច្បាប់យ៉ាងមុឺងម៉ាត់ លែងឱ្យមានវប្បធម៌ធ្វើកិច្ចសន្យា រួចដោះលែងទៀតហើយ ចំពោះជនណាដែលកាប់ឆ្ការ ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធិ ដោយត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួង ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬឈូសឆាយដីព្រៃ នៅយប់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការដាក់ចេញនូវវិធានការនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ និងដោយពិនិត្យឃើញ ថាក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងកំពុងប្រើប្រាស់ដីដែលស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដោយបំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។

ដូចនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ លែងឱ្យមានការកាប់ទន្ទ្រានជាបន្តទៀត ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ៤ ៖

១. សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។

២. សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។

៣. បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

៤. បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់នោះ ជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។

គួរជម្រាបថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងបន្តសហការជាមួយក្រសួងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទន្ទឹមនេះ ក្រសួងបរិស្ថាន ក៏ស្នើដល់ក្រសួងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានីខេត្ត សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ និងផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២២ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម