Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ថា Trump នឹងចាញ់ឆ្នោត

បានផុស

នៅ

នៅពេលត្រូវបានសួរថាតើនរណាអាចមានសក្តានុពល សម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន? ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញពីគំនិតរបស់ខ្លួន ដោយលើកឡើងថា លោក Donald Trump នឹងចាញ់ឆ្នោតហើយមិនអាចចូលកាន់កាប់សេតវិមានដើម្បីត្រួសត្រាយឲ្យមានដំណោះស្រាយចំពោះជម្លោះនោះបានឡើយ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងបទសម្ភាសជាមួយទូរទស្សន៍ France 2 និង TF1 TV កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក Macron និយាយថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សា នៅពេលណាក៏បាន ប៉ុន្តែយើងត្រូវការអ្នកដែលមានចិត្តស្មោះនិងសន្តិភាពដើម្បីធ្វើរឿងនេះ។ ខ្ញុំសង្ឃឹមថា ពេលវេលានឹងមកដល់ថ្ងៃណាមួយដើម្បីចរចាជាមួយប្រធានាធិបតីរុស្ស៊ី។ ខ្ញុំ​មិន​គិត​ថា លោក​ Donald Trump នឹង​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទេ ព្រោះថា គាត់នឹងចាញ់​”។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំង បានហៅទីក្រុងមូស្គូថា “សត្រូវ” ហើយជាថ្មីម្តងទៀត លោក  Macron មិនបដិសេធលទ្ធភាពនៃការដាក់ពង្រាយទ័ពណាតូនៅអ៊ុយក្រែននោះទេ ដោយបញ្ជាក់ឡើងវិញថា ទីក្រុងប៉ារីស ត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីការពារមិនឲ្យរុស្ស៊ីទទួលជ័យជម្នះ។

លោក Donald Trump (រូបថត៖ Getty)

ប្រធានាធិបតីបារាំងរូបនេះសង្កត់ធ្ងន់ថា ទោះបច្ចុប្បន្ន មិនទាន់មានការឯកភាពគ្នា បញ្ជូនកងទ័ពជើងគោកលោកខាងលិចដោយផ្ទាល់ទៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែរឿងនេះមិនត្រូវទាត់ចោលនោះដែរ ហើយលោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកុំឲ្យរុស្ស៊ីឈ្នះសង្គ្រាម។

រម្លឹកទៅខែមករា លោក Macron ធ្លាប់និយាយថា លោកនឹងធ្វើការជាមួយអ្នកណាក៏បានឲ្យតែឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយអះអាងថា “ខ្ញុំតែងមានទស្សនៈដូចគ្នា ខ្ញុំជ្រើសរើសយកមេដឹកនាំដែលប្រជាជនផ្តល់ឲ្យខ្ញុំ”។

សូមបញ្ជាក់ ប្រធានាធិបតីអាមេរិក Joe Biden និងអតីតប្រធានាធិបតី Donald Trump ត្រូវប៉ះគ្នាជាថ្មីក្នុងការបោះឆ្នោតខែវិច្ឆិកា ខណៈការស្ទង់មតិថ្មីៗបង្ហាញថា លោក Trump នាំមុខគូប្រជែងដែលកំពុងកាន់អំណាចចន្លោះពី២ទៅ៩ពិន្ទុ។

ប្រសិនបើជាប់ឆ្នោតឡើងវិញមែន លោក Trump សន្យាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេលត្រឹម២៤ម៉ោង ដោយការដាក់សម្ពាធលើភាគីពាក់ព័ន្ធឲ្យស្វែងរកសន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Macron ឆ្លើយបែបណារឿងលទ្ធភាពបញ្ជូនទ័ពទៅជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សម្រេច​ឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យ​ប្ដីចុងរំលោភ

សេដ្ឋកិច្ច១៩ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច២៥ នាទីutes មុន

សម្តេចតេជោ ជឿជាក់ថាកម្ពុជា-តួកគី អាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លារ

កីឡា២៥ នាទីutes មុន

កម្មវិធី​នឹង​បរិច្ចាគ​​៤​ពាន់​រៀល​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ រាល់អ្នក​ចុះ​ឈ្មោះ​រត់​ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម