Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី គ្រោងចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ

បានផុស

នៅ

កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាព​គ្នា​លើ​ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា រវាង​ក្រសួងសុខាភិបាល នៃ​ប្រទេស​ទាំងពីរ នា​ពេល​ខាងមុខនេះ និង​ឈាន​ទៅ​រក​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​ចំណុច​ជាក់លាក់​បន្ថែម​ផ្សេងៗ ទៀត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៤ នៅ​ទីស្ដីការ​ក្រសួង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា គោលបំណង នៃ​កិច្ច​ជំនួប​នា​ពេលនេះ​ក្នុង​គោលបំណង​ពិភាក្សា និង​ពន្លឿន​ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល នៃ​ប្រទេស​ទាំងពីរ និង​ការ​ពង្រីក​ការ​វិនិយោគ​លើ​ឱសថ និង​បរិក្ខារ​ពេទ្យ​ក្នុង​ប្រទេស​កម្ពុជា និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ផ្តល់​អាហារូបករណ៍​ចំពោះ​និស្សិត​ក្នុង​វិស័យ​សុខាភិបាល។

លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី តាមរយៈ លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​បញ្ជាក់​ជំហរ​បន្ត​គាំទ្រ​រួមចំណែក​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​មោះមុត​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៧ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម