ព័ត៌មានអន្ដរជាតិ
ស្រ្តីចិនមួយរូប បាត់បង់ការស្តាប់ដោយសារទម្លាប់ពាក់កាសស្ដាប់ចម្រៀងរាល់យប់ អស់ពេល ២ ឆ្នាំ
ជារឿងគួរឲ្យសោកស្តាយបំផុតសម្រាប់ស្រ្តីជនជាតិចិនម្នាក់ បានបាត់បង់នូវការស្ដាប់លើត្រចៀកខាងឆ្វេងរបស់នាងរហូតត្រូវតែប្រើឧបករណ៍ជំនួយការស្តាប់ មូលហេតុដ៏ធំបំផុតនោះគឺដោយសារតែនាងពាក់កាសស្តាប់តន្ត្រីរាល់យប់ អស់រយៈពេលជាង ២ឆ្នាំជាប់គ្នា។
យោងតាមប្រភព odditycentra បានចុះផ្សាយពីរឿងរ៉ាវទាំងនេះបានកើតឡើងចំពោះលោកស្រី Wang ជាលេខាក្រុមហ៊ុនមួយក្នុងខេត្ត Shandong ប្រទេសចិន ដែលបាត់បង់ការស្ដាប់នៅត្រចៀកខាងក្នុង មិនអាចដំណើរការស្ដាប់ឮគេនិយាយ នេះបណ្តាលឲ្យបាត់បង់ការស្តាប់ជាអចិន្ត្រៃនៅក្នុងត្រចៀកខាងឆ្វេង។
យ៉ាងណាក៏ដោយ ស្រ្តីដដែលរូបនេះបានសម្រេចទៅពេទ្យពិនិត្យនៅមន្ទីរពេទ្យ ក្រោយមក ទើបវេជ្ជបណ្ឌិតដែលបានធ្វើការវិនិច្ឆ័យបានចោទសួរទៅកាន់នាងថា តើនាងធ្លាប់រងរបួស ឬប៉ះពាល់នឹងសំឡេងខ្លាំងៗជាយូរណាស់មកហើយដែរឬទេ? អ្នកស្រី Wang បានឆ្លើយសំណួររបស់វេជ្ជបណ្ឌិតថា រឿងតែមួយគត់ដែលនាងគិតថាជាមូលហេតុនៃការបាត់បង់ការស្តាប់របស់នាងគឺការពាក់កាសស្តាប់តន្ត្រីរៀងរាល់យប់មុនពេលចូលគេង។
គាត់បាននិយាយប្រាប់គ្រូពេទ្យថា “ពេលខ្ញុំរៀននៅសកលវិទ្យាល័យ ខ្ញុំចូលចិត្តស្តាប់ភ្លេងដើម្បីលួងខ្ញុំឲ្យគេងលក់។ ពេលដាក់កាសចូលគេងភ្លាម ខ្ញុំបានស្តាប់រហូតដល់ព្រឹក។ ខ្ញុំធ្វើបែបនេះរហូតក្លាយជាទម្លាប់ប្រហែល២ឆ្នាំ”។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត Li Tao ប្រធានផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យបានប្រាប់ពីករណីលោកស្រី Wang ថា មូលហេតុនៃការបាត់បង់ការស្តាប់របស់នាងគឺវាប្រហែលជាដោយសារនាងបានស្តាប់តន្ត្រីរាល់យប់មុនចូលគេងជាយូរមកហើយ។ ទោះបីជាវាមិនខ្លាំងក៏ដោយ ប៉ុន្តែត្រចៀកត្រូវតែទទួលសំឡេងក្នុងរយៈពេលយូរ។ វាអាចបណ្តាលឲ្យកោសិកាសរសៃប្រសាទដែលចាប់សញ្ញាសំឡេងកាន់តែយ៉ាប់យ៉ឺន។ ជាសំណាងល្អ នៅក្នុងករណីរបស់លោកស្រី Wang ការបាត់បង់ការស្តាប់របស់នាងគឺនៅម្ខាងប៉ុណ្ណោះ ហើយរោគសញ្ញានៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ការស្តាប់អាចត្រូវបានស្តារឡើងវិញដោយប្រើឧបករណ៍ស្តាប់ជួយយិតយោង។
យ៉ាងណាមិញ រឿងរ៉ាវរបស់ស្រ្តីឈ្មោះ Wang បានរីករាលដាលនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ហើយកំពុងត្រូវបានចាត់ទុកជារឿងមួយគួរប្រុងប្រយ័ត្នដោយយុវវ័យដែលនិយមស្ដាប់តន្រ្តីជារៀងរាល់ថ្ងៃណិងរយៈពេលយូរ។ វេជ្ជបណ្ឌិតណែនាំឲ្យមនុស្សអនុវត្តតាមគោលការណ៍ទាំងបី ដើម្បីបញ្ចៀសបញ្ហាស្រដៀងគ្នានេ។ ជាពិសេសកុំពាក់កាស ឬស្តាប់តន្ត្រីខ្លាំងលើសពី ៦០ នាទី និង នៅពេលប្រើឧបករណ៍អេឡិចត្រូនិកលេងសំឡេង សូមព្យាយាមរក្សាកម្រិតសំឡេងឲ្យនៅក្រោម ៦០ ភាគរយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនស្លាប់ អ្នកនិពន្ធចិនដ៏ល្បីម្នាក់ ផ្ដាំចុងក្រោយថា កុំរវល់ធ្វើការរហូតភ្លេចថែសុខភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ