ជីវិតកម្សាន្ដ
ជូរី ល្អហួស នាំរបាំអប្សរាដូនតាខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិឲ្យពិភពលោកស្គាល់កាន់តែច្បាស់
ម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី ជូរី ល្អហួស ស្របពេលដែលកៀកជិតមកដល់នៃចេញទៅប្រកួតលើឆាកអន្តរជាតិ កាលពេលពីថ្មីៗនេះ នាងបានប្រកាសឆន្ទៈដោយប្ដេជ្ញាដណ្ដើមជ័យជំនះមកជូនប្រជាជនកម្ពុជាក្នុងការប្រកួតនាពេលឆាប់ៗខាងមុខនេះ។
មួយគ្នានេះដែរម្ចាស់មកុដ Miss Preteen International Cambodia 2023 រូបនេះក៏បានប្រកាសពីការត្រៀមខ្លួននាំនូវរបាំអប្សរារបស់ដូនតាខ្មែរដើម្បីយកទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ថែម។ កន្លងមក ជូរី ល្អហួស បានបញ្ជាក់ឆន្ទៈរបស់ខ្លួនថា នាងនឹងខិតខំប្រឹងប្រែងទាំងកម្លាំងចិត្ត និងកម្លាំងកាយឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជំនះពីលើឆាកអន្តរជាតិមកជូនប្រជាជនកម្ពុជាឲ្យបាន។
យ៉ាងណាមិញជិតដល់ពេលចេញទៅប្រកួតតំណាងឲ្យកម្ពុជានេះ ល្អហួស បានត្រៀមខ្លួនជាស្រេចជាមួយការខិតខំប្រឹងនឹងការហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែមដើម្បីចេញទៅដណ្ដើមយកជ័យជំនះនៅក្នុងការប្រកួតអន្តរជាតិ។ អ្វីដែលចាប់អារម្មណ៍ថែមទៀត ជូរី ល្អហួស បានត្រៀមនាំរបាំអប្សរារបស់ដូនតាខ្មែរយកទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។
ល្អហួស បានបញ្ជាក់ថា “ថ្ងៃដែលនាងខ្ញុំបង្ហាញសមត្ថភាព នាងខ្ញុំបានពាំនាំនូវរបាំអប្សរារបស់ដូនតាខ្មែរយើងយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ទោះបីជាលទ្ធផលចេញមកបែបណាក៏នាងខ្ញុំនៅតែទទួលយកទាំងស្នាមញញឹមពីព្រោះ នាងខ្ញុំបានបង្ហាញហើយអ្វីដែលនាងខ្ញុំចង់បាននោះគឺចង់ឲ្យពិភពលោកបានស្គាល់នូវរបាំអប្សរាដ៏ល្វត់ល្វន់ និងក្បាច់រាំដ៏ស្រស់ស្អាតរបស់ដូនតាខ្មែរយើង”។
ម្ចាស់មកុដវ័យក្មេង ល្អហួស ក៏បានសុំការលើកទឹកចិត្តពីមហាជនអ្នកគាំទ្រផងដែរ ដោយក្នុងនោះនាងធ្លាប់បញ្ជាក់ថា “ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាងខ្ញុំនិងចេញទៅប្រកួតនៅឯប្រទេសថៃ ពុកម៉ែបងប្អូនអាចមកជូនដំណើរនាងខ្ញុំបាននៅវេលាម៉ោង ៩ព្រឹកនៅព្រលានយន្តហោះពោចិនតុង”៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត