ព័ត៌មានជាតិ
ខឹងប្អូនថ្លៃ មកកាប់ប្អូនស្រីបង្កើតស្លាប់ ខណៈកំពុងកាងប្ដី
ប្រុសវ័យចំណាស់ម្នាក់ខឹងប្អូនថ្លៃប្រុស មិនអាចទប់កំហឹងបាន ស្រាប់តែទៅកាប់ប្អូនស្រីបង្កើត របួសធ្ងន់ពេលដឹកដល់ពេទ្យស្លាប់នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ៥១ឆ្នាំ រស់ថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះមានឈ្មោះ យ៉ុន យ៉េន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត រស់នៅផ្ទះជាមួយគ្នា។ វរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ជនសង្ស័យកន្លងមកបានខឹងនិងប្អូនថ្លៃយ៉ាងខ្លាំង អារឿងដើរលេងមកដល់ផ្ទះ បំផ្លាញទ្រព្យសម្បត្តិ និងប្រាក់ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ គាត់មានបំណងកាប់ឈ្មោះ ជឿយ អេស ដែលជាប្អូនថ្លៃនេះទេ តែប្អូនថ្លៃនៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះ យ៉ុន យ៉េន ដែលតែងតែកាងប្តីចេញពីបន្ទប់ទឹកនៅក្នុងផ្ទះ ហើយគាត់ក៏មានចេតនា បានយកកាំបិតខ្វែវនោះកាប់ទៅលើ យ៉ុន យ៉េន ឲ្យស្លាប់តែម្តង ត្រូវក្បាលផ្នែកខាងស្តាំ ប្រវែង១៨ ស.ម ដាច់កូនដៃស្តាំ១ ត្រូវខ្នងដៃឆ្វេង ប្រវែង៧ ស.ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ។
ក្រោយពីកើតហេតុ រួចជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួនពិតជាមានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំ ជាប្អូនថ្លៃតែប្រពន្ធកាងខ្លាំងពេក បណ្តាលឲ្យធ្វើឲ្យគាត់កាន់តែខឹងកាប់តែម្តង។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថាជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយបន្តបញ្ជូនទៅតុលាខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ល្បិចបោកថ្មី លក់ពេជ្រក្លែងក្លាយបានលុយ ៤០ ម៉ឺនរៀល គេចខ្លួនបាត់ស្រមោល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?