Connect with us

ព័ត៌មានជាតិ

KOICA កូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹង ការបណ្ដុះបណ្ដាល​ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង លោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ដល់​យុវជន​កម្ពុជា និង​ការ​ពង្រឹង​សមត្ថភាព​ពលករ​ជំនាញ។ ជំនួប​នេះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់ លោក​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ភាព​ចាំបាច់ នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដល់​យុវជន ដើម្បី​ពង្រឹង​សមត្ថភាព​ឌីជីថល​បន្ថែម​ទៀត ដែល​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ដ៏​សម្បូរ​បែប​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ ការ​បណ្ដុះបណ្ដាល​នេះ​ដែរ បាន​ដើរ​ស្របគ្នា​នឹង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ក៏​ដើរ​ទន្ទឹម​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី ៧ នេះ ដែល​បាន​ដាក់​ទិសដៅ​កំណត់​យក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា​ឌីជីថល ជា​គោលដៅ​អាទិភាព។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​ពី​ការ​ពង្រឹង​សមត្ថភាព​ដល់​ពលករ​កម្ពុជា លើ​ជំនាញ​សំខាន់ៗ រួមមាន កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម​ធន់​ធ្ងន់ ដូចជា​ការ​កសាង​កប៉ាល់​ជាដើម ដែល​ជា​ចំណុច​សំខាន់​ក្នុង​ការ​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ។ កូរ៉េ ដែល​ជា​ទិសដៅ​ដ៏​ពេញ​និយម​មួយ នៃ​ពលរដ្ឋ​កម្ពុជា ព្រោះ​តែ​លក្ខខណ្ឌ​ការងារ និង​ប្រាក់ខែ​ខ្ពស់​សមរម្យ។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​ទីភ្នាក់ងារ បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់ លោក​រដ្ឋមន្ត្រី លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​បន្ថែម​ទៀត ដើម្បី​ប្រកួតប្រជែង និង​បង្កើន​ផលិតភាព​ការងារ​បន្ថែម។

លើស​ពី​នេះ កិច្ចសហការ នៃ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលករ​កម្ពុជា លើ​ជំនាញ​សំខាន់ៗ គឺជា​ចំណុច​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ព្រោះថា​ជំនាញ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​ភាគី​ទាំងពីរ កម្ពុជា​-​កូរ៉េ ទទួល​បាន​ផល​ផ្លែផ្កា​ខ្ពស់​ទាំង​អំឡុង​ពេល​បំពេញ​ការងារ​នៅ​កូរ៉េ និង​ពេល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ដែល​នាំ​មក​នូវ​ជំនាញ​ខ្ពស់​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ។ បន្ថែម​នេះ លោក​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​គូស​បញ្ជាក់​ថា សាធារណរដ្ឋ​កូរ៉េ នៅតែ​ជា​ដៃគូ​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​មិត្ត​ដ៏​ល្អ​មួយ​នេះ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ឬ​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២៩ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ៤០ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម