សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះរុះរើតូបលក់ដូរលេីផ្លូវសារធារណៈ បន្ទាប់ពីជូនដំណឹងច្រើនលើក
អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើតូប រោង ដែលសាងសង់នៅលើផ្លូវសាធារណៈ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ក្រោយពីជូនដំណឹងច្រើនលើកច្រើនសារ។

តាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងខាងលេីត្រូវបានបងប្អូនអ្នកលក់ដូរ សាងសង់ជាតូប រោង រឹងមាំ ចាក់ទាំងបេតុងយកធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់។
អាជ្ញាធរបន្តទៀតថា កន្លងមកអាជ្ញាធរខណ្ឌ សង្កាត់ បានផ្សព្វផ្សាយជូនដំណឹងអំពីការរុះរើសំណង់ឱ្យអស់ពីលើផ្លូវ ច្រើនលើកច្រើនសារមកហើយ ហើយម្ចាស់តូបនីមួយៗក៏បានយល់ព្រម ឯកភាពតាមដែរ តែមកដល់ពេលនេះគ្មានទេរុះរើ មានតែដាក់បន្ថែម ទើបអាជ្ញាធរដាក់កម្លាំងចុះទៅរុះរើតូប រោងទាំងនោះចេញ ហើយក៏មានម្ចាស់មួយចំនួន ស្នើសុំការអនុញ្ញាត ទុកឱ្យគាត់រើចេញដោយខ្លួនឯងផងដែរ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា តូប រោង ទីតាំងទាំងនោះ សង់លើផ្លូវសាធារណៈមែនពិត តែអ្នកលក់ដូរមួយចំនួន គាត់ទិញ ជួលតៗគ្នា ក្នុងតម្លៃរាប់ពាន់ដុល្លារ ឬជួលមួយកន្លែងរាប់រយដុល្លារ យកមកធ្វើជាទីតាំងលក់ដូរផ្ទាល់ខ្លួន។ ពលរដ្ឋគាំទ្រនូវសកម្មភាពអាជ្ញាធរ ដែលបានរុះរើសំណង់ទាំងនោះចេញគ្រាន់ទុកផ្លូវសម្រួលនូវចរាចរណ៍ឡើងវិញ៕
អត្ថបទ៖ សុខា







-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?