Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ៥រូបនេះ កំពុងកាន់តួនាទីជាប្រធាន និងអនុប្រធាន ស.ស.យ.ក

បានផុស

នៅ

លោក កើត រិទ្ធ ត្រូវបានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណៈមុនបន្ថែមលោក កើត រិទ្ធ ស.ស.យ.ក មានអនុប្រធានចំនួន៧រូបរួចមកហើយ។ លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រីទី៥ ដែលទទួលតួនាទីដឹកនាំនៅក្នុងអង្គការមហាជនមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា «ស.ស.យ.ក» គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនាឡើយ។ ដោយឈរលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បី បូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត សំដៅចូលរួមកាន់តែសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣រូប បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ និងបោះឆ្នោតជ្រើសរើសអនុប្រធាន ១រូប គឺលោក កើត រិទ្ធ។ ការជ្រើសរើសលោក កើត រិទ្ធ ជាអនុប្រធានបន្ថែមនេះ បានឱ្យអនុប្រធាន ស.ស.យ.ក សរុបកើនដល់ ៨រូប ខណៈប្រធាន ត្រូវបានដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស។

ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំទាំងនេះ មានប្រធាន និងអនុប្រធាន ស.ស.យ.ក ចំនួន ៥រូប កំពុងមានឋានៈជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ រួមមាន៖ ១/ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២/លោក សាយ សំអាល់ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣/លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៤/លោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង៥/លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ដោយឡែក អនុប្រធាន ស.ស.យ.ក ចំនួន ៤រូបផ្សេងទៀត ក៏កំពុងកាន់មុខតំណែងសំខាន់ៗនៅរដ្ឋសភា រាជរដ្ឋាភិបាល និងនគរបាលជាតិ គឺឯកឧត្តម ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក គីម រិទ្ធិ អភិបាលខេត្តព្រះវិហារ និងលោក សុះ មុះសិន សមាជិករដ្ឋសភា។ ជាមួយគ្នានេះ ក៏មានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ជាសមាជិក-សមាជិកាគណៈកម្មាធិការកណ្ដាល និងគណៈអចិន្ត្រៃយ៍ ស.ស.យ.ក រួមទាំងមានរចនាសម្ព័ន្ធនៅតាមរាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ និងនៅតាមបណ្ដាក្រសួង ស្ថាប័ន​ រួមទាំងអង្គភាពសាធារណៈនៅទូទាំងប្រទេសកម្ពុជា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា២ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម