Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អំពាវនាវពលរដ្ឋមានរបរផ្ទាល់ខ្លួនធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពពីរាជរដ្ឋាភិបាល

បានផុស

នៅ

លោក ម៉េង ហុង អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ស្ដីទី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពុំ​ទាន់​មាន​បណ្ណ​សមាជិក ប​.​ស​.​ស ជាពិសេស​អ្នក​ប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង (បុគ្គល​ស្វ័យ​និយោជន៍) និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មក​ធ្វើ​បណ្ណ ប​.​ស​.​ស ឱ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ថែទាំ​សុខភាព​ពី​រាជរដ្ឋាភិបាល ខណៈ​គិត​ត្រឹម​បំណាច់​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ចំនួន​សមាជិក ប​.​ស​.​ស សរុប​កើន​ដល់​ជាង ២ លាន​នាក់ រួច​មក​ហើយ។ ក្នុង​នោះ​សមាជិក ប​.​ស​.​ស ជា​ស្ត្រី មាន​ចំនួន​ប្រមាណ​ជា ១ លាន ១៥ ម៉ឺន​នាក់ ដែល​កំពុង​មាន​សិទ្ធិ​ទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស ដោយ​ឥត​បង់ថ្លៃ​ទូទាំង​ប្រទេស ព្រមទាំង​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែម​ថា ការ​មាន​បណ្ណ ប​.​ស​.​ស គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្លួនឯង និង​គ្រួសារ ពិសេស​អាច​ធានា​នូវ​ការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​នៅ​ពេល​មាន​ជំងឺ ឬ​គ្រោះថ្នាក់​ជាយថាហេតុ​ណា​មួយ ព្រមទាំង​ជា​ការ​រួមចំណែក​ធានា​នូវ​និរន្ដរភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត និង​ដើម្បី​សម្រេច​បាន​នូវ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល។

គួរ​កត់​សម្គាល់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្មីៗ នេះ បាន​លើក​បង្ហាញ​ពី​ទិសដៅ​អនុវត្ត​បន្ត​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២៤ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​គាំពារ​សុខុមាលភាព​ពលរដ្ឋ​កម្ពុជា និង​ផ្សព្វផ្សាយ​អំពី​របប​សន្តិសុខ​សង្គម ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ ប​.​ស​.​ស នឹង​បន្ត​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​របប​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដល់​មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន​, បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ប្រកប​ដោយ​ភាព​ប្រទាក់​ក្រឡា​គ្នា​, សិក្សា​រៀបចំ និង​បង្កើត​ក្រុម​ការងារ​សម្របសម្រួល​ចុះបញ្ជី​ចល័ត​នៅ​តាម​ទីប្រជុំជន​,​ផ្សារ និង​បន្ត​ពង្រឹង ព្រមទាំង​បង្កើន​គុណភាព ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ ប​.​ស​.​ស ដែល​ជា​ការ​ចាំបាច់​បំផុត។

អនុលោម​តាម​ទិសដៅ​អាទិភាព នៃ “​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី ១” និង “កម្មវិធី​នយោបាយ​អាទិភាព” របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​បាន​ចាត់ទុកជា​បេសកកម្ម​អាទិភាព​ដ៏​សំខាន់ ដើម្បី​ធានា​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ប្រកប​ដោយ​សមធម៌ និង​សាមគ្គីធម៌​សង្គម​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹង​នេះ ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម​ដល់​កម្មករ-និយោជិត និង​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន បុគ្គល​ស្វ័យ​និ​យោជន៍ អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស និង​ចូលរួម​អនុវត្ត​គោលនយោបាយ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​នោះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) ក៏បាន​និង​កំពុង​អនុវត្ត​សកម្មភាព​តាមរយៈ​កម្មវិធី​អាទិភាព​ចំនួន ៥ រួមមាន ៖ ទី ១.ការ​ពង្រីក​វិសាលភាព នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម។ ទី ២.ការ​ពង្រឹង​គុណភាព និង​សមត្ថភាព​ផ្ដល់​សេវា។ ទី ៣.ការ​លើក​កម្ពស់​ការ​យល់ដឹង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ទី ៤.ការ​ធានា​និរន្តរភាព​មូលនិធិ​សន្តិសុខ​សង្គម។ និង ទី ៥.ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ២៣ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម