Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ហ្វីលីពីន ឆ្មក់ចូលទីតាំងឆបោកតាមអនឡាញ សង្គ្រោះបានមនុស្សរាប់រយនាក់

បានផុស

នៅ

ប៉ូលិសហ្វីលីពីនបានវាយឆ្មក់ចូលទីតាំងឆបោកតាមអនឡាញមួយកន្លែង ចាប់ខ្លួនបានជនសង្ស័យ ៨ នាក់ និងជួយសង្គ្រោះបានមនុស្សរាប់រយនាក់ដែលត្រូវបានបង្ខំឲ្យធ្វើការឆបោកលុយតាមអនឡាញ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៤​ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីធ្វើការតាមដានសកម្មភាពរបស់បុរសជនជាតិវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ថារត់គេចពីបរិវេណដ៏ធំមួយនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ប៉ូលិសបានរកឃើញកន្លែងលាក់ខ្លួនប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលជនរងគ្រោះត្រូវបានជួញដូរ និងបង្ខំឲ្យធ្វើការបោកប្រាស់តាមអនឡាញ ។

ក្នុងការវាយឆ្មក់នោះ ប៉ូលិសបានរកឃើញជនជាតិចិនចំនួន ៤៣២ នាក់ ហ្វីលីពីន ៣៧១ នាក់ វៀតណាម ៥៧ នាក់ ម៉ាឡេស៊ី ៨ នាក់ តៃវ៉ាន់ ៣ នាក់ ឥណ្ឌូណេស៊ី ២ នាក់ និងរវ៉ាន់ដា ២ នាក់ ហើយចាប់ខ្លួនជនសង្ស័យ ៨ នាក់នៅក្នុងទីតាំងមួយកន្លែងដែលមានផ្ទៃដីទំហំ ១០ ហិកតានៅតំបន់ Bamban ដែលកំពុងក្លាយជាទីតាំងរបស់ក្រុមហ៊ុនហ្គេមអនឡាញសំងំលាក់ខ្លួន ។

យោងតាមសម្ដីអ្នកធ្វើការដែលត្រូវបានជួយសង្គ្រោះបានឲ្យដឹងថា ពួកគេភាគច្រើនត្រូវបានចាញ់បោកឲ្យឆ្លងដែនតាមការឆបោកស្នេហា ឬការសន្យាការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែជាត្រូវបានគេបង្ខំឲ្យធ្វើការបោកបញ្ឆោតលុយតាមអនឡាញជំនួសទៅវិញ ហើយពួកគេថែមទាំងរឹបអូសយកលិខិតឆ្លងដែនជនរងគ្រោះទៅទៀតដែលធ្វើឲ្យពួកគេមិនអាចចាកចេញទៅណាបាន ។

គួរបញ្ជាក់ថា នៅទូទាំងអាស៊ីអាគ្នេយ៍ កន្លែងបោកប្រាស់តាមអនឡាញបានរីកដុះដាលដោយមានក្រុមឧក្រិដ្ឋកម្មចាប់ជំរិត ឬការបង្ខិតបង្ខំកម្មករឲ្យចូលទៅក្នុងសកម្មភាពតាមអនឡាញដ៏ឃោឃៅ ខណៈយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ឧស្សាហកម្មបោកប្រាស់នេះកំពុងទទួលបានផលចំណេញរាប់ពាន់លានដុល្លារឯណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ១៧ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២០ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២៨ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៣៣ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម