ព័ត៌មានជាតិ
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងជួយជំរុញប្រតិបត្តិការអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។ ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ និងធុរជនសំខាន់ៗផ្សេងទៀតបានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។
នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត នឹងស្វែងរកឱកាស ដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងទំនាក់ទំនងធុរកិច្ចដ៏ជិតស្និទ្ធនាពេលបន្តបន្ទាប់ទៀត។ អ្នកឧកញ៉ាក៏បានមានប្រសាសន៍ថា៖ « ពិធីចុះហត្ថលេខានេះ គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ភាគីទាំងសងខាង និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចសហការធុរកិច្ចកាន់តែប្រសើរឡើង។»
លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បានមានប្រសាសន៍ថា ក្រុមហ៊ុន ភីធីធី ខេមបូឌា បានទន្ទឹងរង់ចាំការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ លោកបានថ្លែងថា៖ « ពួកយើងពិតជារីករាយក្រៃលែងដែលបានចុះអនុស្សរណៈយោគយល់គ្នានេះ ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយយើងមានសេចក្តីរីករាយ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់យើងនៅក្នុងប្រទេសបន្ថែមទៀត។»លោកបានបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ភីធីធី ក្នុងការជំរុញប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍ និងឈានទៅរកយុគសម័យឌីជីថល។»
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍចម្រុះ ដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។ ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេង នៅលើទីផ្សារនិងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto។ ពិធីចុះហត្ថលេខានេះបានប្រារព្ធឡើង នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែកុម្ភៈ នៅសាលចតុម្មុខ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan