Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកោះកុង មិនជំទាស់ការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំកាប់បំផ្លាញដើម

បានផុស

នៅ

លោក ហាក់ ឡេង អភិបាលរង​ខេត្ត​កោះកុង អះអាង​ថា លោក​មិន​ជំទាស់​ទៅ​នឹង​ការ​រក​អនុផល​ផ្លែ​សំរង​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ស្នើ​កុំ​កាប់​បំផ្លាញ​ដើម​វា​យក​ផល​ដែល​បង្ក​ឱ្យ​ផុត​ពូជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រក​អនុផល​ផ្លែ​សំរង​ក្នុង​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​លក្ខណៈ​ឡើង​បេះ​ពី​លើ​ដើម ជា​រឿង​គួរ​លើក​ទឹក​ចិត្ត ប៉ុន្តែ​បើ​សិន​ជា​កាប់​បំផ្លាញ​ដើម​វា ដើម្បី​រក​ផ្លែ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ការពារ​ធម្មជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហាក់ ឡេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្ត។

លោក​អភិបាល​រង​ខេត្ត បន្ថែម​ថា លោក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ក្នុង​ស្រុក​កោះកុង ដោយ​លោក​មិន​ជំទាស់​ទេ​ការ​រក​អនុផល​ផ្លែ​សំរង​លក្ខណៈ​បែប​ប្រពៃណី​ដូនតា​បន្សល់​ទុក​ឱ្យ តែ​ស្នើសុំ​ដល់​ពួកគាត់​កុំ​កាប់​រំលំ​វា ដើម្បី​យក​ផល​ផ្លែ​សំរង​ទៅ​លក់ ព្រោះ​ទៅ​អនាគត វា​នឹង​ផុត​ពូជ។ រីឯ​ប្រជាពលរដ្ឋ​ដែល​កាប់​ផ្លែ​សំរង ងាយ​នឹង​រង​ទោស​ទណ្ឌ បំផ្លាញ​ធនធាន​ព្រៃឈើ​ក្នុង​តំបន់​ការពារ។

លោក​អភិបាល​រង​ខេត្ត ក៏​បំផុស​ស្មារតី​ដល់​ប្រជាពលរដ្ឋ ចូលរួម​ដាំដុះ​ស្តា​កូនដើម​សំរង​ឡើង​វិញ​នៅ​តាម​សហគមន៍ ឬ​ក្បែរ​របង​ផ្ទះ​របស់​ខ្លួន មិន​ត្រូវ​ពឹងផ្អែក​តែ​ការ​ទៅ​កាប់​យក​ផល​ក្នុង​ព្រៃ​តែមួយគត់​នោះ​ឡើយ។ លោក​ថា ការ​ដាំដុះ​កូន​សំរង ងាយស្រួល​ដាំ ហើយ ៥ ឆ្នាំ អាច​ទទួល​ផល​ដូច​នៅ​ក្នុង​ព្រៃភ្នំ​ដែរ។ ដើម​ផ្លែ​សំរង វា​នៅ​ក្នុង​ព្រៃឈើ​ជ្រៅ ហើយ​ដើម​ខ្ពស់ៗ អាយុកាល​រាប់​ឆ្នាំ​ផង​ដែរ។ បច្ចុប្បន្ន​ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​មួយ​នេះ តាមរយៈ​ការ​កាប់​ដើម​វា មិន​បាន​ឡើង​បេះ​ដូច ១០ ទៅ ២០ ឆ្នាំ​មុន​ឡើយ។ កត្តា​ប្រឈម​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃឈើ និង​ផុត​ពូជ​ផ្លែ​សំរង ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​ទាំងមូល។ ផ្លែ​សំរង​ទុំ គេ​យក​កែច្នៃ​ធ្វើជា​បង្អែម​សម្រាប់​ពិសា ដោយ​គេ​ជឿ​ថា វា​អាច​សម្រក​ទម្ងន់ បញ្ចុះ​ខ្លាញ់ និង​អាច​ធ្វើ​ក្នុង​រូប​រាង​ការ​ត្រជាក់​ជាដើម។ ការ​ប្រមូល​អនុផល​ព្រៃឈើ​នេះ​ដែរ ផ្តើម​ធ្វើឡើង ៥ ទៅ ១០ ឆ្នាំ​ម្តង នៅ​ចន្លោះ​ខែ​កុម្ភៈ ដល់​ខែ​មេសា ដែល​ជា​រដូវ​ពេញការ​ប្រមូល​ផល។ ចំពោះ​អត្រា​ទិញ​លក់​ផ្លែ​សំរង របស់​ប្រជាពលរដ្ឋ​ឃុំ​អណ្តូងទឹក គឺ ក្នុង ១ ថ្ងៃ ពួកគាត់​អាច​ទិញ​លក់​ផ្លែ​សំរង​បាន​ពី ២០០ ទៅ ៣០០ គីឡូក្រាម ទៅ​ឈ្មួញ​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា និង​ឈ្មួញ​នៅ​វៀតណាម​ជាដើម។ ផ្លែ​សំរង​ប្រភេទ​ចាស់ ក្នុង ១ គីឡូក្រាម ថ្លៃ ១៥ ០០០ ទៅ ២ ម៉ឺន​រៀល រីឯ​ផ្លែ​សំរង​ដែល​ហាល​ស្ងួត​ហើយ ក្នុង ១ គីឡូក្រាម ថ្លៃ ៧ ម៉ឺន​រៀល ឡើង​ទៅ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម