ជីវិតកម្សាន្ដ
អ្នកនិពន្ធបទ “បៀមស្ករកៅស៊ូ” សុំទោស និងស្នើមហាជនបើកចិត្តក្រោយផ្ទុះការរិះគន់
លោក លាង ស៊ាងលីន ដែលជាអ្នកនិពន្ធបទ “បៀមស្ករកៅស៊ូ” បានចេញមុខមកសុំទោសមហាជនជាសាធារណៈនៅកំហុសឆ្គង់របស់ខ្លួនចំពោះអត្ថន័យយល់ច្រឡំមួយចំនួននៅក្នុងបទនេះ និងជាពិសេសក៏បានស្នើឲ្យទស្សនិកជនបើកចិត្តទទួលស្ដាប់នៅការបកស្រាយរបស់លោកផង។
ជាការកត់សម្គាល់ រយៈពេលប៉ុន្មានថ្ងៃនេះ បានផ្ទុះការរិះគន់ និងវែកញែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញចម្រៀងមួយបទមានចំណងជើងថា “បៀមស្ករកៅស៊ូ” ដែលច្រៀងដោយតារាចម្រៀងល្បី ឈ្មោះអ្នកនាង គង់ ច័ន្ទរដ្ឋា និងTwin Boys និពន្ធ ដោយ លាង ស៊ាងលីន ។
ដើម្បីបកស្រាយនូវការយល់ច្រឡំមួយចំនួនរបស់មហាជនអ្នកនិពន្ធ លាង ស៊ាងលីន បានបញ្ជាក់ថា «ជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទលាង ស៊ាងលីន អរគុណនូវការរិះគន់ដើម្បីស្ថាបនានឹងសុំទោសនូវរាល់កំហុសខុសឆ្គងនៅលើចម្រៀងមួយបទដែលមានចំណងជើងថា “បៀមស្ករកៅស៊ូ” ខ្ញុំសូមឲ្យពុកម៉ែបងប្អូនបើកចិត្តនឹងទទួលស្ដាប់នៅការបកស្រាយរបស់ខ្ញុំបាទផង»។
លោក លាង ស៊ាងលីនបានលើកឡើងថា តាមពិតទៅបទ “បៀមស្ករកៅស៊ូ” នៅពេលដែលលោកធ្វើភ្លេងថ្ងៃដំបូងបានគិតស្រមើលស្រម៉ៃនឹកដល់រឿងអតីតកាលជាយុវវ័យ ឬបច្ចុប្បន្នដើម្បីស្វែងរកអត្ថន័យបទនេះ ដូច្នេះហើយលោកក៏នឹកឃើញដល់ការបៀមស្ករកៅស៊ូនេះតែម្តង ព្រោះជំនាន់នោះចូលចិត្ត “បៀមស្ករកៅស៊ូ ” អញ្ចឹងហើយលោកបានចាប់អារម្មណ៍ផលិតបទនេះឡើង។
លោកបញ្ជាក់ថា «ក្រោយគិតរួច ខ្ញុំក៏សម្រេចនិពន្ធបទ “បៀមស្ករកៅស៊ូ” នេះប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនឆ្ងល់អត្ថន័យនៅក្នុងបទនេះ គឺត្រង់ចំណុចមួយឃ្លាថា “បៀមធ្វើឲ្យបងនឹកៗ….ក្តក់យកជាតិទឹកៗ…..”ដោយសារពាក្យនេះហើយទើបធ្វើឲ្យផ្ទុះការវែកញែកដើម្បីស្ថាបនា ហេតុនេះខ្ញុំចង់ប្រាប់ថា អត្ថន័យដែលខ្ញុំសរសេរហ្នឹង គឺចង់សំដៅទៅលើន័យល្អទេ (សំដៅទៅលើន័យបៀមស្ករកៅស៊ូ)”។
លោក លាង ស៊ាងលីន បានបន្ថែមថា ត្រង់ចំណុចនេះលោកចង់បញ្ជាក់ម្តងទៀតថា អត្ថន័យសំដៅលើការបៀមស្ករកៅស៊ូប៉ុណ្ណោះ ដូច្នេះសង្ឃឹមថាការបកស្រាយមួយនេះបងប្អូនមហាជនឈប់យល់ច្រឡំ ឬវែកញែករិះគន់បន្តទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ