Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រកឃើញទីតាំងប្រភពប្រេងដ៏សំខាន់នៅសមុទ្រខាងត្បូង

បានផុស

នៅ

ក្រុមហ៊ុន​សាជីវកម្ម​​​ប្រេង​ជាតិ​​ចិន​ថ្មី​ៗ​បាន​រក​ឃើញ​វាលមួយកន្លែងដែលជា​ប្រភព​ទី​តាំង​ប្រេង​​​ដ៏​សំខាន់​​ស្ថិត​នៅ​​សមុទ្រ​​ខាង​ត្បូង ខណៈដែល​ការ​រក​ឃើញ​នេះត្រូវ​បាន​ប៉ាន់​ស្មាន​ថា ស្មើ​នឹង​ផលិត​ផល​ប្រេង​ប្រមាណ​ ១០២ ​លាន​តោន​​បន្ថែម​ ។ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៤​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​រក​ឃើញ​ប្រភព​ប្រេង​ដ៏​សំខាន់​នេះ ប្រទេស​ចិន​បាន​ឲ្យឈ្មោះថា Kaiping South ​​មាន​ទី​តាំង​​ស្ថិត​នៅ​ភាគ​ខាង​​កើត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង និងមាន​ចម្ងាយ​ប្រមាណ​ ៣០០ ​គីឡូម៉ែត្រ​​ពី​ក្រុង Shenzhen ខេត្ត Guangdong ។

ទី​តាំង​នោះ​ផង​ដែរ មាន​​​​ប្រភព​ប្រេង​ឆៅ ឧស្ម័ន ហើយ​​ប្រភព​ប្រេង​ដែល​គេ​អាច​រក​ឃើញ​​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​​មធ្យម​ប្រមាណ​ ៥០០ ​ម៉ែត្រ ខណៈ​ពេល​ដែល​ការ​ខួង​រក​មើល​ប្រេង​​​ក្នុង​ជម្រៅ​ជ្រៅ​​ចុង​ក្រោយ​​គេ​នា​ពេល​នេះ​បាន​ដល់​ជម្រៅ​៤,៨៣១ ​ម៉ែត្រ​ហើយ​ ។

ពាក់ព័ន្ធនឹងការ​រក​ឃើញ​នេះទៀតសោត អ្នក​ជំនាញ​ចិន​ប៉ាន់​ស្មាន​ថា នឹង​អាច​ផលិត​ជា​ផលិត​ផល​​ប្រេង​សម្រេច​បាន​​ប្រមាណ​ ៧,៦៨០​ បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ៗ ៕ ​​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម