Connect with us

ជីវិតកម្សាន្ដ

តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត​ ទោះឈានដល់អាយុ៤៣ឆ្នាំ

បានផុស

នៅ

រៀមច្បង Benz Pornchita ដែលទស្សនិកជនជាច្រើនស្គាល់តាមរយៈការសម្ដែងនូវរឿងភាគថៃជំនាន់ឆ្នាំ៩០ថា ជាតួឆ្នាសឆ្នើមដណ្ដើមប្ដីតួឯកស្រីឬជាជនទី៣ជ្រែកស្នេហារបស់អ្នកដទៃ ពេលនេះនាងដណ្ដើមបានតំណែងជារាជិនីមានសម្រស់ស្អាតផូរផង់ បន្ទាប់​ពី​សម្រក​ទម្ងន់យករាងស្វែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកម្ដាយកូន៣ និងជាភរិយាជាទីស្រលាញ់របស់តារាសម្ដែង Mick Baromvudh បានវិលត្រលប់មកគ្រងតំណែងវិញ ជាមួយនឹងរូបរាងចុងក្រោយស្អាតអត់ទាស់កន្លែងណាមួយឡើយ។ ជាពិសេសទស្សនិកជនសុទ្ធតែដឹងហើយថា Benz ធ្លាប់ប្រកាសថា គាត់ពិតជាចង់សម្រកទំងន់ ដើម្បីទទួលបានរាងស្អាត និងមុខមាត់ស្អាតឡើងវិញជាខ្លាំង។

យ៉ាងណាក៏ដោយ ការតាំងចិត្តរបស់តារាស្រីនិយមតួឆ្នាសរូបនេះពិតជាមានប្រសិទ្ធភាពពិតៗ ខណៈដែលក្នុងថ្ងៃនេះ Benz Pornchita នាងពិតជាធ្វើបានមែនដោយវិលត្រលប់មករាងស្លីម និងស្រស់ស្អាតដូចពីមុន ថ្វីបើជាម្ដាយដែលមានកូនបីនិងអាយុជ្រេក៏ដោយ។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ ការផ្លាស់ប្ដូររូបរាងថ្មីរបស់តួកាច “វិញ្ញាណស្នេហ៍នាងបាប” បានទទួលការសាទរយ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលមហាជនបញ្ចេញមតិថា គាត់កាន់តែចាស់តែនៅតែអាចបង្អួតរាងរៅហឹរខ្លាំងតាំងពីក្បាលដល់ចុងជើង។​ ​ជាពិសេស ឈុតដែលគាត់ជ្រើសរើសមកស្លៀក រឹតតែបង្កើតអនុភាពដល់អ្នកស្លៀកកាន់តែឆើតឆាយ និងមានស្រស់ចែងចាំងសឹងមើលមិនដឹងថា នាងឈានដល់វ័យ៤៣ឆ្នាំ ហើយថែមទាំងមានកូនប្រុសស្រីដល់ទៅ៣នាក់ទៀតផង។

សូមជម្រាបជូនថា តារាស្រីជើងចាស់នាង Benz Pornchita ទស្សនិកជនកម្ពុជាប្រាកដជាស្គាល់នាងយ៉ាងច្បាស់តាមរយៈតួអង្គកាចឆ្នាសឆ្នើម ដណ្ដើមស្វាមីតួឯកស្រីក្នុងភាពយន្ត។ លើសពីនេះថែមទៀត ស្នាដៃដែលនាងចូលរួមសម្ដែងកន្លងមក តែងតែទទួលបានការចូលទស្សនាច្រើនលើសលុបឥតគណនាបានឡើយ។ នេះក៏ដោយសារតែសមត្ថភាពរបស់នាងនិងទេពកោសល្យពីកំណើតទើបធ្វើឲ្យនាងអាចក្លាយជាតារាស្រីឈានមុខគេមកទល់សព្វថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នំ​អាពាហ៍​ពិពាហ៍របស់ Natinee-Fluke ជាស្នាដៃ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​រ៉ាក់យ៉ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម