កីឡា
Kroos ប្រាប់ថា មួយឬពីរខែទៀតនឹងសម្រេចពីអនាគតជាមួយ Real Madrid
ខ្សែបម្រើ Toni Kroos នឹងសម្រេចចិត្តពាក់ព័ន្ធពីអនាគតរបស់ខ្លួនជាមួយក្លិបអធិរាជស Real Madrid ក្នុងពេមួយរពីរខែខាងមុខ ក្រោយចំណាយពេលអស់១០ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញមួយនេះ។
ក្លិប Real Madrid ត្រូវបានរាយការណ៍ថា ពួកគេចង់រក្សា Toni Kroos ឲ្យស្នាក់នៅក្លិបមួយរដូវកាលទៀត។
កីឡាករ Kroos វ័យ៣៤ឆ្នាំ នៅតែជាតួអង្គសំខាន់របស់ក្លិបអធិរាជស។ ក្នុងរយៈពេល១០រដូវកាលនៅកីឡដ្ឋាន Bernabeu ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ បង្ហាញខ្លួន៤៥៥ប្រកួត ចាប់តាំងពីផ្ទេរពី Bayern Munich កាលពីឆ្នាំ២០១៤ ហើយជួយក្រុមឲ្យបានឈ្នះពានរង្វាន់ចំនួន២០ ក្នុងនោះពានរង្វាន់ធំៗគឺ UEFA Champions Leagues ចំនួន៥លើក ពានរង្វាន់ LaLiga ៣លើក និង Club World Cup ចំនួន៥លើក។
សម្រាប់កុងត្រារបស់កីឡាករ Toni Kroos នឹងត្រូវផុតកំណត់នារដូវក្ដៅខាងមុខនេះ ខណៈសំណួរជាច្រើនត្រូវបានចោទអំពីអនាគតរបស់ខ្លួនជាមួយ Real Madrid។
កីឡាករ Toni Kroos បាននិយាយថា ៖«ខ្ញុំនឹងសម្រេចចិត្តលើអនាគតរបស់ខ្ញុំ ក្នុងរយៈពេល១ខែ ឬ២ខែខាងមុខ បន្ទាប់មកទៀតនោះយើងនឹងបានដឹងទាំងអស់គ្នា»។
បច្ចុប្បន្ន Toni Kroos ត្រូវបានគេមើលឃើញថា កំពុងរីករាយសម្រាប់អាជីពបាល់ទាត់នៅប្រទេសអេស្ប៉ាញ។ ជាពិសេសថ្មីៗនេះរូបគេក៏បានសម្រេចចិត្តវិលចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ ខណៈអ្នកគាំទ្រក៏រីករាយហើយរំពឹងអាល្លឺម៉ង់នឹងធ្វើបានល្អក្នុងជើងឯកអឺរ៉ុប Euro ឆ្នាំ២០២៤ នៅលើទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា