Connect with us

ព័ត៌មានជាតិ

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

បានផុស

នៅ

ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ នេះ  សម្តេច ហ៊ុន​ ម៉ាណែត បានណែនាំឱ្យកែសម្រួលម៉ោងត្រួតពិនិត្យជាតិអាល់កុល ដើម្បីកាត់បន្ថយសម្ពាធទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុដោយសារវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមក ពីគ្រឿងស្រវឹងនាពេលកន្លងមក។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៥ ខែមីនា ដដែលនេះ សម្តេចធិបតី ក៏បានណែនាំឱ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមកពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់។

ក្នុងកិច្ចប្រជុំដដែល សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លៀតណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ បន្តការត្រួតពិនិត្យលើល្បែង ស៊ីសង និងផ្សងសំណាងឱ្យមានប្រសិទ្ធភាព។

នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នារយៈពេលមួយខែខាងមុខទៀត សម្តេចធិបតី  មិនភ្លេចណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម