Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងសង់អគារសិក្សាបន្ថែមនៅតំបន់ជាយក្រុងភ្នំពេញ ដើម្បីឆ្លើយតបកំណើនរបស់សិស្ស

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​សាងសង់​អគារ​សិក្សា​បន្ថែម​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​របស់​សិស្ស​ដែល​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែ​មីនា នេះ​ថា គម្រោង​សាងសង់​អគារសិក្សា​បន្ថែម​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នេះ ក្រសួង កំពុង​សិក្សា​ពី​តម្រូវការ​នៅឡើយ​ទេ នៅ​មិនទាន់​ដឹង​ថា តើ​អគារ​សិក្សា​កម្រិត​ណា​ដែល​ត្រូវ​សាងសង់​បន្ថែម។

យ៉ាងណាក៏ដោយ នៅ​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការ​ពិនិត្យ​ការ​សាងសង់​អគារសិក្សា​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៤ នៅ​ទីស្ដីការ​ក្រសួង លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​ពិនិត្យ និង​រៀបចំ​ឡើងវិញ នូវ​ផែនការ​សកម្មភាព​អាទិភាព ការងារ​សាងសង់ និង និយាម​គ្រូបង្រៀន ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ ចំនួន​គ្រូបង្រៀន ចំនួន​សិស្ស ចំនួន​បន្ទប់ និង ថ្នាក់រៀន នៅ​តាម​សាលា​រៀន។

លោក​បណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ដូចជា ៖ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​កញ្ចប់ ដោយ​បង្កើត​ជា​ប្រព័ន្ធ​តាម​ដាន​ច្បាស់លាល់ ចុះ​ពិនិត្យ​ផ្ទាល់​ដើម្បី​ប្រមូល​ទិន្នន័យ និង​វាយតម្លៃ ផ្អែក​លើ​ភាព​ជាក់ស្ដែង​, ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការងារ​គ្រប់គ្រង​បុគ្គលិក និង​គ្រូបង្រៀន​, នាយដ្ឋាន​ផែនការ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ផ្ទាល់​តាម​សាលា ដើម្បី​ប្រមូល​ទិន្នន័យ​ចំនួន​សិស្ស បន្ទប់រៀន ថ្នាក់រៀន និង ចំនួន​សិស្ស​ក្នុង​មួយ​ថ្នាក់ ដើម្បី​ធានា​បាន​នូវ​គុណភាព​ក្នុង​ការ​រៀន និង​បង្រៀន រួច​រៀបចំ​ប្រជុំ​ដាក់​ផែនការ និង​ត្រូវ​ប្រជុំ​ជា​ប្រចាំ ដើម្បី​តាមដាន​វឌ្ឍនភាព និង​កំណត់​ការងារ​អាទិភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម