Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម សម្រេចបានសមិទ្ធផលសន្ទស្សន៍អភិវឌ្ឍធនធានមនុស្ស តែខ្វះវិសមភាពយេនឌ័រ

បានផុស

នៅ

ប្រទេស​វៀតណាម​​​សម្រេច​បាន​​​ចំណាត់​ថ្នាក់​​ល្អ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ធន​ធាន​​មនុស្ស​ខ្ពស់​ជាង​គេ​​​ពេញ​មួយ​រយៈ​កាល​​ក្រោយ​វិបត្តិ​កូវីដ​ ១៩​ ហើយ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នេះ​ដែល​នឹង​បន្ត​​ក្នុង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​របស់​ប្រទេស​​​​សមាជិក​អាស៊ាន​មួយ​នេះ ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Viet Nam News

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ស្រី Ramla Khalidi ​ជា​តំណាង​​អង្គការ​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ UNDP បាន​ប្រកាស​​របាយ​ការណ៍​ស្តី​ពី​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​គិត​​មក​ត្រឹម​​​ឆ្នាំ​ ២០២៣ ដល់ឆ្នាំ ​២០២៤ បានឲ្យដឹងថា សន្ទស្សន៍​​អភិវឌ្ឍ​​ធនធាន​មនុស្ស​នៅ​វៀត​ណាម​ដែល​រាប់​ចាប់​ពី​ឆ្នាំ​ ២០២២ ​មកគឺ​មាន​កម្រិត​ ០.៧២៦​ ជាប់​ចំណាត់​ថ្នាក់ ​១០៧ ​ក្នុង​ចំណោម​ប្រទេស​​ ១៩៣ ។ គួររំឭក​ដែរ​ថា​ សន្ទស្សន៍​អភិវឌ្ឍ​ធន​ធាន​មនុស្ស​គឺ​សម្តៅ​លើ​ ការ​សម្រេច​បាន​នូវ​សុខាមាលភាព​មនុស្ស​ ចំណេះ​ដឹង និង​ជីវភាព​រស់​នៅ​សមរម្យ ។​

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ និង​ឆ្នាំ​ ២០២២ សន្ទស្សន៍​អភិវឌ្ឍ​ដដែល​​​នៅ​វៀត​ណាម​បាន​ប្រែ​ប្រួល​ពី ០.៤៩២ មក​ដល់​០.៧២៦ ដែល​បង្ហាញ​ពី​ការ​ភាព​ប្រសើរ​បាន​ដល់​ទៅ ​៥០ ភាគរយ ខណៈវៀត​ណាមក៏​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​ ៩១ ក្នុង​ចំណោម​ ១៦៦ ​ប្រទេស​ក្នុង​សន្ទស្សន៍​​វិសមភាព​យេនឌ័រ ។

នៅ​ក្នុង​ឆ្នាំ​១៩៩០ UNDP បាន​ដំណើរ​ការ​កម្មវិធី​សន្ទស្សន៍​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​វៀត​ណាម​ ដែល​ពេល​នោះ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​មាន​ចំណាត់​ថ្នាក់​ការ​អភិវឌ្ឍ​កម្រិត​ទាប​នៅ​ឡើយ​ ប៉ុន្តែ​ពេល​នេះ​វៀតណាម​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ពាក់​កណ្តាល ពោល​គឺ​ជា​​កម្រិត​មធ្យម ដែល​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជាប់​មក​រហូត​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ក្នុង​ប្រទេស​នេះ​រយៈ ​៣០ ​ឆ្នាំ​ ។

លោក​ស្រី Ramla Khalidi បាន​លើក​ឡើង​ថា “វៀត​ណាម​ធ្វើ​បាន​ល្អ​ក្នុង​បរិបទ​ជា​ច្រើន ឧទាហរណ៍​ការ​អប់រំ និង​​កម្លាំង​ពលកម្ម​ការងារ​។ តែ​យ៉ាង​ណា វិសម​ភាព​​យេនឌ័រ​ដែល​ត្រូវ​ការ​​ស្ថិរភាព​មួយ​បន្ថែម ដោយសារតែ​ហេតុ​ប្រាក់​ខែ​ខ្ពស់​តែ​បុរសប៉ុណ្ណោះ ស្របពេលដែល​ចំនួន​ស្រ្តី​ក៏​មាន​តិច​ផង​​ដែរ​ក្នុង​​ថ្នាក់​ជា​អ្នក​ដឹក​នាំ​ទាំង​វិស័យ​ឯកជន និង​រដ្ឋ​” ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម