Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន សរសើរមិនដាច់ពីមាត់ចំពោះរថយន្តថ្មីរបស់លោក ដែលជាកាដូពីមេដឹកនាំរុស្ស៊ី

បានផុស

នៅ

ពេលនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងប្រើប្រាស់ រថយន្ត limousine ដ៏ប្រណិតរបស់រុស្ស៊ី ដែលផ្តល់ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈ ហើយក៏បានសរសើរអំពីមុខងារពិសេសៗរបស់រថយន្តមួយនេះទៀតផង ។ នៅបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ។

រូបថតដោយ÷ AP

កាលពីខែកុម្ភៈ លោក ពូទីន បានផ្ដល់ជូន លោក គីម នូវរថយន្ត Limousine Aurus Senat លំដាប់ខ្ពស់ ដែលលោកធ្លាប់បានបង្ហាញដល់មេដឹកនាំកូរ៉េខាងជើងរូបនេះ អំឡុងពេលពួកគេជួបគ្នាសម្រាប់កិច្ចប្រជុំ កំពូលនៅប្រទេសរុស្ស៊ី ក្នុងខែកញ្ញា។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្អូនស្រីរបស់លោក គីម និងជាមន្ត្រីជាន់ខ្ពស់ អ្នកស្រី គីម យូជុង បាននិយាយថា បងប្រុសរបស់នាងបានប្រើប្រាស់រថយន្ត limousine នេះជាលើកដំបូងក្នុងអំឡុងពេលព្រឹត្តិការណ៍សមយុទ្ធកាលពីថ្ងៃសុក្រ។ អ្នកស្រី គីម យូជុង បាននិយាយថា បងប្រុសរបស់ខ្លួនបានពោលសរសើរពីមុខងារពិសេសរបស់រថយន្តលក្ខណ:ឯកជនមួយគ្រឿងនេះគឺល្អឥតខ្ចោះ ហើយអាចជឿជាក់បាន។ នាងបញ្ជាក់ថា ការប្រើប្រាស់រថយន្តឯកជនរបស់លោក គីម ជុងអ៊ុន ផ្ញើដោយប្រធានាធិបតីសហព័ន្ធរុស្ស៊ី គឺជាភ័ស្តុតាងច្បាស់លាស់នៃមិត្តភាព កូរ៉េខាងជើង-រុស្ស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងទូលំទូលាយនៅលើឆាកថ្មីមួយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Aurus គឺជាម៉ាករថយន្តប្រណិតដំបូងបង្អស់របស់រុស្ស៊ី ហើយវាត្រូវបានប្រើប្រាស់ក្នុងរថយន្តរបស់មន្ត្រីកំពូលចាប់តាំងពីលោក ពូទីន បានប្រើប្រាស់រថយន្ត Limousine Aurus ជាលើកដំបូងក្នុងពិធីសម្ពោធរបស់គាត់ក្នុងឆ្នាំ ២០១៨ ។

រូបថតដោយ÷ Autoblog
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការផ្ដល់ជូនរថយន្តខាងលើជាអំណោយរបស់រុស្ស៊ី ទៅកាន់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងជើងឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហាមឃាត់ការផ្គត់ផ្គង់វត្ថុប្រណីតដល់កូរ៉េខាងជើង។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កូរ៉េខាងជើង និងរុស្ស៊ីបានជំរុញយ៉ាងខ្លាំងផ្នែកយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរបស់ពួកគេ ខណៈដែលពួកគេប្រឈមមុខនឹងការប្រឈមមុខដាច់ដោយឡែកជាមួយលោកខាងលិច ។ ការព្រួយបារម្ភខាងក្រៅដ៏ធំបំផុតគឺ កូរ៉េខាងជើងអាចនាំចេញសព្វាវុធធម្មតារបស់ខ្លួន ដើម្បីជួយគាំទ្រសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន ដើម្បីទទួលបានបច្ចេកវិទ្យាអាវុធទំនើបៗរបស់រុស្ស៊ី និងជំនួយផ្សេងៗទៀតត្រឡប់មកវិញ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២៨ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣២ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៣៦ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម