ព័ត៌មានជាតិ
លោក ជា សានិត ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល ជំនួសលោក អ៊ុង រតនា ត្រូវបានបញ្ចប់ពីតួនាទី
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឲ្យមន្ទីរសុខាភិបាលពង្រឹង និងបង្កើនការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសប្រកាសតែងតាំងលោក ជា សានិត ជាប្រធានមន្ទីរសុខាភិបាលថ្មី។
ពិធីប្រកាសតែងតាំងនេះ បានរៀបចំឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តអគារ D ដែលមានវត្តមាន លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី និងលោកអភិបាលក្រុងស្រុកផងដែរ។
បន្ទាប់ពីអានដីកាប្រកាសតែងតាំងរបស់រដ្ឋបាលខេត្ត លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល ដែលទើបតែងតាំងថ្មី ក៏បានឡើងប្ដេជ្ញាចិត្តថា គោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវច្បាប់ រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានាចូលជាធរមាន ជាពិសេសចូលរួមអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទៅលើការ ធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបន្តអភិវឌ្ឍវិស័យសុខាភិបាលក្នុងខេត្តរតនគិរី ឲ្យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្តេជ្ញាគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវគោលការណែនាំ របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវ ឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល “ទុក្ខលំបាករបស់អ្នកជំងឺក៏ជា ទុក្ខលំបាករបស់គ្រូពេទ្យ”។
ជាមួយនឹងបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារថែ រក្សាឲ្យបានគង់វង្សនូវសមិទ្ធិផលនានាដែលបានកសាងមក និងបន្តអភិវឌ្ឍមូលដ្ឋានសេវា សុខាភិបាលឲ្យកាន់ តែល្អប្រសើរ។
ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន ក៏បានធ្វើការណែនាំឱ្យលោកប្រធានមន្ទីរសុខាភិបាលខេត្តដែលចូលកាន់មុខតំណែងថ្មី រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិស័យសុខាភិបាល ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៧ចំណុចរួមមាន ៖
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ។
២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។
៣.ត្រូវយកចិត្តទុកដាក់រៀបចំគ្រូពេទ្យវេជ្ជបណ្ឌិតប្រចាំការជាប់គ្រប់វេនយាមពេលថ្ងៃ និងពេលយប់, ត្រូវប្រើប្រាស់មន្ត្រីឲ្យស្របតាមជំនាញវិជ្ជាជីវៈរបស់មន្ត្រីម្នាក់ៗ, ត្រូវមានអាកប្បកិរិយា សីលធម៌ប្រើពាក្យសំដី ទន់ភ្លន់គួរសម អត់ធ្មត់ជាមួយអ្នកជំងឺ ត្រូវគោរពវិន័យម៉ោងបម្រើការងារ និងត្រូវយកចិត្តទុកដាក់ពិនិត្យរាល់ការផ្ទេរផ្លាស់ប្តូរកន្លែងបម្រើការងាររបស់មន្ត្រីកុំឲ្យខ្វះមន្ត្រីផ្តល់សេវា។
៤.ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥-ត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ឲ្យបានល្អប្រសើរ។
៦-ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានបន្ថែមទៀត។
៧-ត្រូវយកចិត្តទុកដាក់ ក្នុងការកែលំអរសោភ័ណភាព អនាម័យ បរិស្ថានក្នុង និងក្រៅបរិវេណមន្ទីរ។
យោងតាមដីការបស់រដ្ឋបាលខេត្តរតនគិរី លេខ០០១/២៤ ដក.តត ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការតែងតាំងមន្រ្តីរាជការសម្រេចតែងតាំងលោក ជា សានិត ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ជំនួសលោក អ៊ុង រតនា ដែលត្រូវបានបញ្ចប់មុខតំណែង និងទទួលភារកិច្ចថ្មី៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ