ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺបានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងច្បារមន។
យោងសេចក្តីសម្រេចរបស់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលអានដោយ លោក សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត ឯកឧត្តមប្រធានក្រុមការងារបានសម្រេចចាត់តាំង លោក យក់ ប៊ុណ្ណា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងច្បារមន ព្រមជាមួយអនុប្រធាន និងសមាជិក សមាជិកា សរុប ចំនួន ៩៥ រូប។

មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្ស ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដែលបានយកជ័យជំនះជូនគណបក្ស។ ឯកឧត្តមបានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងល្អប្រសើរ។ ជាមួយគ្នានេះដែរ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។


ទន្ទឹមនឹងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមននេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តដឹកនាំប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងក្តាប់សភាពការណ៍ ដើម្បីលើកទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុកនាពេលខាងមុខ៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត