ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រគល់អណ្តូងទឹកស្អាតដល់គ្រួសារ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ អញ្ជើញចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក លោកយាយ ប៊ុន ស៊ាងលី និងលោកតា លីន គ្រី ចំនួន ០៧ អណ្តូង ជូនដល់ប្រជាជននៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ ស្ថិតក្នុងឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានចែកអំណោយជូន បងប្អូនដែលបានចូលរួមប្រមាណជាង១០០នាក់ ក្នុងម្នាក់ទទួលបានប្រាក់២ម៉ឺនរៀល ក្រណាត់ ស មួយដុំ ក្រម៉ា០១ សារ៉ុង០១ សាប៊ូ០១ដុំ ថ្នាំពេទ្យ០១ប្រអប់ និងបានប្រគល់ថវិកាជូនមជ្ឈមណ្ឌលចំនួន ២លានរៀល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានិត បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាបងប្អូន អ៊ំពូមីង ប្រជាពលរដ្ឋជាយោធិនពិការ និងគ្រួសារយោធិន ដែលបានទទួលពិការភាព ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ស្វែងរកសុខសន្តិភាពជូនប្រជាជន។ ជាមួយគ្នានេះផងដែរ លោក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូន អ៊ំពូមីង លោកយាយ លោកតា។
ឯកឧត្តមបានបញ្ជាក់ថា អណ្តូងទឹកទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនៅរដូវប្រាំង សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ ជួយកាត់បន្ថយការលំបាក និងការចំណាយមួយចំនួន របស់ប្រជាជននៅមូលដ្ឋាន តាមរយៈមូលនិធិ អណ្តូងទឹកស្អាតសរុបជាង ១ពាន់៥០០ អណ្តូងត្រូវបានខួង និងតម្លើងស្នប់ ដើម្បីប្រគល់ជូនប្រជាជន នៅតាមបណ្តាតំបន់ដាច់ស្រយាល និងទីតាំងដែលមិនទាន់មានប្រភពទឹកស្អាតទៅដល់។ (ទឹកគឺជាជីវិត ) ជាទស្សនទានដ៏ពេញនិយមបំផុតលើសកលលោក ក្នុងសហសវត្សថ្មីនេះ ដែលសំដៅដល់ការកកើតឡើង និងការទ្រទ្រង់នៃជីវិតមនុស្ស សត្វ និងរុក្ខជាតិលើភពផែនដីនេះដោយសារទឹក។ ក្នុងន័យដូចគ្នានេះ ដោយសារក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅ ព្រមទាំងដើរតួកាន់តែសំខាន់ ក្នុងការរក្សាសុខុមាលភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់ ៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត