Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ស្រីទូច ៖ «ដល់ពេលហើយ យុត្តិធម៌ត្រូវតែទទួលបានចំពោះបងប្អូន និងកូនក្មួយខ្ញុំយ៉ាងពិតប្រាកដ»

បានផុស

នៅ

ដូច​ទស្សនិកជន​បាន​ដឹង​ហើយ​ថា កាលពី​ថ្មីៗ នេះ ក្រុម​គ្រួសារ​តារា​កំប្លែង​អ្នកស្រី ជុំ រស្មី ហៅ ស្រី​ទូច និង​ក្មួយ​ស្រី​តារា​ចម្រៀង​ល្បី​ឈ្មោះ កញ្ញា ស៊ូ ស៊ីរីកា បាន​និង​កំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌​ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំ​មរតក​របស់​លោក​ស្រី កែវ មន្ថា ខណៈ​នីតិវិធី​បាន​ដល់​ដៃ​តុលាការ​សាលា​ឧទ្ធរណ៍​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង​អ្នកស្រី ស្រីទូច ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មក​ទល់​ពេលនេះ អ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារ បាន​ខិតខំ​អស់​ពី​លទ្ធភាព​ហើយ​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ​ជាមួយ​នឹង​ភាគី​ស្វាមី​របស់​​លោក​ស្រី កែវ មន្ថា ដែល​មិន​ព្រម​អនុវត្ត​តាម​បណ្ដាំ​មរតក ហើយ​ថែមទាំង​បណ្ដេញ​សមាជិក​ជា​កូនចៅ​បង្កើត​របស់​លោក​ស្រី កែវ មន្ថា ចេញ​ពី​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​ជួបជុំគ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង។

ទោះបី​យ៉ាងណា តារា​កំប្លែង​ជើងចាស់​រូប​នេះ ក៏បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​បណ្តឹង​របស់ អ្នកស្រី ពេលនេះ គឺ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​សាលា​ឧទ្ធរណ៍ ខណៈ​អ្នកស្រី​កំពុង​ត្រៀមខ្លួន​ចូល​ទៅ​បំភ្លឺ​នៅ​ចុងខែ​មីនា ខាងមុខនេះ។ អ្នកស្រី​សង្កត់​ធ្ងន់​ថា រឿង​ដែល​អ្នកស្រី រួម​ទាំង​បងប្អូន​កូនចៅ​ចង់​បាន គឺ​សូម​ឲ្យ​មាន​ការ​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ពួកគាត់​ដូច​មាន​សរសេរ​នៅ​ក្នុង​លិខិត​បណ្តាំ​មរតក​របស់​លោក​ស្រី កែវ មន្ថា ដែល​ជា​ម្តាយ និង​ជីដូន។

អ្នកស្រី ទូច បាន​លើក​ឡើង​ដែរ​ថា «ពន្លឺ​យុត្តិធម៌​ពិត​ជា​ទទួល​បាន​ចំពោះ​បងប្អូន និង​កូនក្មួយ​របស់​នាង​ខ្ញុំ​យ៉ាង​ពិត​ប្រាកដ នាង​ខ្ញុំ​សូម​ជម្រាប​ដល់​មនុស្ស​អាត្មានិយម និង​អ្នក​តែ​ស្ករ​ទាំងអស់ ដែល​នៅ​ពីក្រោយ​រឿង​ទាំងអស់​នេះ បើ​មិន​ដឹង​ច្បាស់​ទេ ឈប់​បាន​ឈប់​ទៅ គ្រាន់តែ​ឮ​គេ​និយាយ និង​ជួប​មួយដងមួយកាល កុំ​អះអាង​ថា​ខ្លួន​ដឹង​ច្បាស់​ខ្លាំង​ពេក ព្រោះ​អ្នក​មិន​បាន​នៅ​ជិត​ម្ដាយ​ខ្ញុំ​យប់​ថ្ងៃ​ដូច​បងប្អូន កូន និង​ក្មួយៗ ទេ គឺ​អ្នក​ទាំងអស់​នេះ​ហើយ​ជា​សាក្សី​រស់​ខ្ញុំ»។

អ្នកស្រី​បន្ត​ថា «នៅ​មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​ត្រូវ​បង្ហាញ និង​បំភ្លឺ គឺ​ដល់​ពេល​ហើយ ដើម្បី​ឲ្យ​អ្នក​ដែល​ស៊ូស្លាប់​ដើម្បី​ទ្រព្យ​ម្ដាយ​ខ្ញុំ និង​ចំណែក​របស់​បងប្អូន​កូនក្មួយ​ខ្ញុំ ក៏​សូម​ឈប់ បើ​មិន​ចង់​ល្បី ព្រោះ​អ្នក​ដែល​នៅ​ពី​ក្រោយ​រឿង​នេះ ខ្ញុំ​ដឹង និង​ស្គាល់​អស់ហើយ​ថា​ជា​បណ្ដាញ​របស់​អ្នកណា​ខ្លះ គឺ​ខ្ញុំ​លែង​ខ្សឹប​ទៀត​ហើយ គឺ​ខ្ញុំ​ស្រែក​ដើម្បី​ឲ្យ​មហាជន​ដឹង​ថា អ្វី​ជា​អ្វី មិន​អាច​នៅ​បាំង​ក្នុង​ជញ្ជាំង​ទៀត​ទេ ទឹក​ដល់​ច្រមុះ​ហើយ»។

ដោយឡែក​ពាក់ព័ន្ធ​រឿង​បណ្តឹង​ព្រហ្មទណ្ឌ តារា​កំប្លែង ស្រីទូច បញ្ជាក់​ថា ព្រះរាជអាជ្ញា​ចាត់​ទុក​អត់​បានការ ហើយ​ក៏​បាន​ចេញ​សេចក្តី​ច្រានចោល​ថា សំណុំរឿង​នេះ​ពុំ​មែន​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ទេ គឺជា​សំណុំរឿង​រដ្ឋប្បវេណី។ តារា​កំប្លែង រូប​នេះ​បន្ត​ថា ចំណែក​រឿង​ទៅ​សាលា​ឧទ្ធរណ៍ ​អ្នកស្រី អត់​ទាន់​ទទួល​បាន​ដីកា​តម្កល់​របស់​សាលាឧទ្ធរណ៍​ទេ ហេតុអ្វី​បាន​ជា​មាន​នៅ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ដីកា​សម្រេច​(សំណុំរឿង​តម្កល់​សាលាឧទ្ធរណ៍​) ព្រោះ ​អ្នកស្រី អត់​ទាន់​បាន​ទទួល​ទេ ហេតុនេះ​សូម​បដិសេធន៍។

តារា​កំប្លែង ស្រី​ទូច បាន​និយាយ​ទៀត​ថា «ចំណែក​រឿង​បណ្តាំ​មរតក​របស់​ម្តាយ​ខ្ញុំ គឺ លោកស្រី កែវ មន្ថា បាន​ប្រកាស​បែងចែក​តាមរយៈ​មេធាវី​មរតក​នៅ​ក្នុង​ផ្ទះ​ម្តាយ​ខ្ញុំ​រស់នៅ​(​កាល​នៅ​មាន​ជីវិត​) អាសយដ្ឋាន​ផ្ទះ​លេខ ៦ ផ្លូវ​លេខ ៥៥៤ ភូមិ ១០ សង្កាត់​បឹងកក់​ទី ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ​ពេលនោះ​គឺ​មាន​ទាយាទ​ទាំងអស់​មក​ទទួល​ស្តាប់​ដឹងឮ​ទាំងអស់​គ្នា​នៅ​ក្នុង​ផ្ទះ​ដែល​ម្តាយ​ខ្ញុំ​ធ្លាប់​រស់នៅ​ទីនោះ និង​ក៏​មាន​លិខិត​បញ្ជាក់​ពី​មេធាវី​មរតក​ចេញ​សេចក្តី​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បញ្ជាក់​ថា ម្តាយ​ខ្ញុំ បាន​ធ្វើ​បណ្តាំ​មរតក​ដោយ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ទៅ​ឲ្យ​កូនៗ និង​ចៅ ដែល​ជា​ទាយាទ​ទទួល​ស្តាប់​ទាំងអស់​គ្នា»។

តារា​កំប្លែង ជុំ រស្មី ហៅ ស្រីទូច បញ្ជាក់​ទៀត​ថា «អ្វី​ដែល​សំខាន់​គឺ​ពេលនេះ​បងប្អូន និង​កូនក្មួយ​ខ្ញុំ​ត្រូវការ​ភាព​យុត្តិធម៌​តាមរយៈ​ការ​តវ៉ា​ទាមទារ​នូវ​ការ​បែងចែក​ផ្ទះ​ចំនួន ២ កន្លែង​ទៀត ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៦ ផ្លូវ​លេខ ៥៥៤ ភូមិ ១០ សង្កាត់​បឹងកក់​ទី ១ ខណ្ឌ​ទួលគោក និង​ផ្ទះ​លេខ ៧D+CE0E1 ផ្លូវ​លេខ ១៣៨ ក្រុម ៣១ ភូមិ ៥ សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ដើម្បី​កាត់​មក​ឲ្យ​បងប្អូន​កូន​ក្មួយ​ដែល​ជា​សមាជិក​គ្រួសារ​ខ្ញុំ​វិញ ទោះបី​ផ្ទះ ២ កន្លែង​នោះ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​(​សុត សំអាល់ និង សុត សំអៀត) ហើយ​ក្តី ព្រោះថា​ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវតែ​បែងចែក​ទៅ​តាម​បណ្តាំ​មរតក​របស់​អ្នក​ម្តាយ កែវ មន្ថា ដែល​បាន​តម្កល់ទុក​សម្រាប់​កូនៗ និង​ចៅៗ របស់​គាត់»។

អ្នកស្រី​លើក​ឡើង​ថា ចំពោះ​ផ្ទះ​ពីរ​ដែល​បាន​ផ្ទេរ​សិទ្ធ​ទៅ​ឲ្យ​ឈ្មោះ សុត សំអាល់ និង សុត សំអៀត នោះ គឺ​ពុំ​បាន​ទទួលស្គាល់​ដឹងឮ​ពី​បងប្អូន និង​សមាជិក​ក្រុម​គ្រួសារ​អ្នកស្រី​ឡើយ ពោល​គឺ​មិន​មាន​ការ​ផ្តិត​មេដៃ​ដឹងឮ ឬ​ទទួល​ស្គាល់​ទេ​(ធ្វើ​ឡើង​ក្រោយ​បណ្តាំ​មរតក​ដែល​បាន​ប្រកាស​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២២)។ ម្យ៉ាងទៀត អ្នកស្រី ថា មុន​អ្នក​ម្តាយ កែវ មន្ថា ទទួល​មរណភាព គឺ​មាន​បណ្តឹង​លែងលះ​ជាមួយ​ស្វាមី​ក្រោយ​គាត់​ជា​ច្រើនលើកច្រើនសា ដោយសារ​បញ្ហា​មិន​ព្រម​លក់​ផ្ទះ ប៉ុន្តែ​ដោយ​មាន​ការ​អង្វរ​ពី​កូនៗ ក៏​ត្រូវរ៉ូវ​គ្នា​វិញ។

តារា​កំប្លែង​អ្នកស្រី ទូច បាន​បន្ថែម​ថា គិត​រហូត​មក​ដល់​ពេលនេះ អ្នកស្រី នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​ណាមួយ​ដែល​ស្រប​នឹង​ឆន្ទៈ​របស់​មរតក​លោកស្រី កែវ មន្ថា ឬ ដំណោះស្រាយ​ណាមួយ​សមរម្យ​ដែល​រូប​អ្នក​ស្រី និង​សមាជិក​គ្រួសារ​ទាំងអស់​អាច​ទទួល​យក​បាន​នៅឡើយ​នោះ​ទេ ស្រប​ពេល​សំណុំរឿង​នេះ​កំពុង​នៅ​ក្នុង​ដៃ​របស់​សាលាឧទ្ធរណ៍។

តារា​កំប្លែង​អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ក៏បាន​ស្នើសុំ​ឲ្យ​សាលាឧទ្ធរណ៍​ជួយ​ពិនិត្យ​សំណុំរឿង​នេះ និង​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​អ្នកស្រី និង​សមាជិក​គ្រួសារ​ផង ខណៈ​អ្នកស្រី​កំពុង​ត្រៀម​ឡើង​ទៅ​ក្នុង​ពេល​ឆាប់ៗ នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម