Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron នឹងស្នើទៅ រុស្ស៊ី ឲ្យមានបទឈប់បាញ់នៅ អ៊ុយក្រែន ក្នុងថ្ងៃ​ពិសេសរបស់ បារាំង

បានផុស

នៅ

លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញពីទីក្រុងប៉ារីស និងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា រុស្ស៊ីនឹងត្រូវស្នើសុំឲ្យពិនិត្យមើលបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuter កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍ដែលបង្ហោះលើឆានែល YouTube របស់អ្នកសារព័ត៌មានអ៊ុយក្រែន, លោក Macron បានលើកឡើងថា យើងនឹងស្នើសុំរុស្ស៊ីឲ្យមានបទឈប់បាញ់ ក្នុងអំឡុងពេលកីឡាអូឡាំពិក ហើយជនជាតិរុស្ស៊ីត្រូវតែធ្វើបែបនេះ ព្រោះនោះគឺជាអ្វីដែលត្រូវតែកើតមានឡើង ។

លោក Macron បាននិយាយជាភាសាបារាំង មុនពេលបកប្រែជាភាសាអ៊ុយក្រែនថា “បាទមែនហើយ យើងនឹងត្រូវស្នើសុំឲ្យមានបទឈប់បាញ់ ។ ​ប្រទេសជា​ម្ចាស់​ផ្ទះរៀបចំ ​គឺ​ត្រូវតែ​ដើរ​តាមការគ្រប់គ្រងរបស់​អូឡាំពិក ។ នេះ​ជា​សារ​សន្តិភាព ហើយយើងក៏​នឹង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​អូឡាំពិក​ផង​ដែរ” ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចេញការថ្កោលទោសសង្គ្រាមពេញទីរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយពោលពាក្យថា រដ្ឋាភិបាលរុស្ស៊ីបានបំពានច្បាប់អូឡាំពិក នៅត្រង់ចំណុច អូឡាំពិកគឺប្រើប្រាស់ថាមពលកីឡាដើម្បីលើកកម្ពស់សន្តិភាព និងការសន្ទនា ។

ទន្ទឹមនោះ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) ក៏បានលើកឡើងផងដែរថា ROC នឹងមិនធ្វើពហិការកីឡាអូឡាំពិកទីក្រុងប៉ារីសនាឆ្នាំនេះនោះទេ បើទោះបីជាមានការរឹតបន្តឹងលើអត្តពលិកដែលចេញដោយ IOC ជាការដាក់ទណ្ឌកម្មចំពោះសង្គ្រាមលុកលុយលើអ៊ុយក្រែនក៏ដោយ ។

ទោះយ៉ាងណា អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា លោកស្រីពេញចិត្តពេញថ្លើមដែលអត្តពលិករុស្ស៊ី និងបេឡារុសមិនមកប្រកួត ។ ម្យ៉ាងទៀតអត្តពលិករុស្ស៊ី និងបេឡារុសក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតលក្ខណៈអន្តរជាតិស្រាប់ផង ក្រោយសង្គ្រាមលុកលុយលើអ៊ុយក្រែន ខណៈបេឡារុសត្រូវសហគមន៍អន្តរជាតិចាត់ទុកជាអ្នកបើកដៃឲ្យរុស្ស៊ី ។

គួរបញ្ជាក់ថា ប្រទេសបារាំងនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្នុងទីក្រុងប៉ារីសនាថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈមានអត្តពលិកចូលរួមចន្លោះពី ៥០ ម៉ឺនទៅ ៦០ ម៉ឺននាក់លើប្រភេទវិញ្ញាសារសរុបចំនួន ៦២ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន មិនបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅ ការិយាល័យផ្ទាល់នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម